ព័ត៌មានអន្ដរជាតិ
ពូទីន លែងចរចាជាមួយអ៊ុយក្រែន ក្រោយការវាយលុកចូលដី រុស្ស៊ី
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា លែងមានកិច្ចពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន ទៀតហើយ បន្ទាប់ពីកងទ័ពទីក្រុងបើកការវាយប្រហារលើជនស៊ីលនៅតំបន់ព្រំដែន Kursk និងការគំរាមដល់រោងចក្រនុយក្លេអ៊ែរ Zaporozhye។ នេះបើតាមការចុះផ្សាយរបស់ RT។

តាមការលើកឡើងរបស់លោក សកម្មភាពថ្មីៗរបស់អ៊ុយក្រែនបែបនេះ គឺបង្ហាញឲ្យឃើញច្បាស់ពីមូលហេតុដែលខ្លួនបដិសេធពិនិត្យសំណើដោះស្រាយជម្លោះរបស់រុស្ស៊ី ឬគោលការណ៍ដែលដាក់ជូនដោយភាគីអព្យាក្រឹត។
លោកនិយាយថា «ជាក់ស្តែង! ខ្មាំងដែលពឹងលើជំនួយពីចៅហ្វាយនាយលោកខាងលិចរបស់ពួកគេ កំពុងព្យាយាមផ្លាស់ប្តូរជំហរចរចានាពេលអនាគត ប៉ុន្តែតើឲ្យយើងនិយាយអំពីការចរចាជាមួយអ្នកដែលវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬព្យាយាមគំរាមកំហែងរោងចក្រថាមពលនុយក្លេអ៊ែរដោយរបៀបណាទៅ? គោលដៅសំខាន់របស់ទីក្រុងកៀវនៅតំបន់ Kursk គឺបង្វែរការយកចិត្តទុកដាក់ពី Donbass ដែលជាកន្លែងកងកម្លាំងរុស្ស៊ី ទទួលជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ»។

ជាចុងក្រោយ លោកពូទីន អះអាងថា គោលដៅចម្បងរបស់ទីក្រុងមូស្គូក្នុងដំណាក់កាលនេះ គឺត្រូវកម្ចាត់កងកម្លាំងអ៊ុយក្រែន ចេញឲ្យអស់ពីទឹកដីរុស្ស៊ី។ សត្រូវនឹងទទួលបានការឆ្លើយតបដ៏សក្តិសម។
សូមបញ្ជាក់ អ៊ុយក្រែនបានបើកការវាយប្រហារនៅតំបន់ Kursk កាលពីសប្តាហ៍មុន ដែលនោះជាការវាយលុកឆ្លងដែនទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើង។
ត្បិតអ៊ុយក្រែនអះអាងទទួលបានផ្លែផ្កាសមប្រកបក្នុងការវាយលុកក៏ពិតមែនប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីចេញរបាយការណ៍ថា ខ្លួនបានទប់ស្កាត់ប្រតិបត្តិការនោះ ហើយទីក្រុងកៀវត្រូវស្លាប់ទាហានប្រហែល ១៦០០ នាក់ និងខ្ទេចរថពាសដែកអស់ ២០០ គ្រឿង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច