ព័ត៌មានអន្ដរជាតិ
អាមេរិក បដិសេធបានផ្ដល់ការលើកលែងទោសឲ្យលោក ម៉ាឌូរ៉ូ ដោយសម្ងាត់
សេតវិមាន កាលពីថ្ងៃចន្ទបានបដិសេធសេចក្ដីរបាយការណ៍ដែលថា ខ្លួនបានផ្តល់ការលើកលែងទោសដល់ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ជាថ្នូរនឹងការឲ្យលោកចុះចេញពីអំណាចចំពេលកំពុងមានភាពចលាចលនយោបាយនៅក្នុងប្រទេសបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតកាលពីចុងខែកក្កដា។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋបាលលោក ចូ បៃដិន កំពុងពិភាក្សាជាសម្ងាត់ដើម្បីឲ្យលោក ម៉ាឌូរ៉ូ យល់ព្រមប្រគល់អំណាច ដែលនឹងរួមបញ្ចូលការការពារប្រធានាធិបតីវ៉េណេស៊ុយអេឡា និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោកពីការកាត់ទោស និងធានាថាទីក្រុងវ៉ាស៊ីនតោននឹងមិនស្វែងរកការធ្វើបត្យាប័នលើពួកគេនោះឡើយ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃចន្ទ បាននិយាយថា៖ «ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាមក យើងមិនបានធ្វើការផ្តល់ជូនជាក់លាក់ណាមួយនៃការលើកលែងទោសដល់លោក ម៉ាឌូរ៉ូ ឬអ្នកផ្សេងទេ។ អ្វីដែលខ្ញុំអាចនិយាយបានគឺចាប់តាំងពីការបោះឆ្នោតមក យើងមិនបានផ្តល់ជូនបែបនោះទេ»។
ក្រសួងយុត្តិធម៌ក្រុងវ៉ាស៊ីតោន កាលពីខែមីនាឆ្នាំ២០២០បានចោទប្រកាន់លោក ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់១៤នាក់លើបណ្ដឹងជាច្រើន រួមទាំងការចោទប្រកាន់ថាប្រធានាធិបតីវ៉េណេស៊ុយអេឡាបានសហការជាមួយក្រុមឧទ្ទាម FARC ដើម្បីនាំចូលគ្រឿងញៀនប្រភេទកូកាអ៊ីនទៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃទី២៩ខែកក្កដាថា លោក ម៉ាឌូរ៉ូ បានយកឈ្នះក្នុងការបោះឆ្នោតសកល និងបន្តកាន់តំណែងអាណត្តិទី៣ជាមួយនឹងសម្លេងគាំទ្រ ៥១,២% ទល់នឹង ៤០,២%។ យ៉ាងណា លទ្ធផលនេះត្រូវបានជំទាស់ដោយគណបក្សប្រឆាំង ក៏ដូចជាសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅអាមេរិកឡាទីន និងសហភាពអឺរ៉ុប ដោយចោទថាលទ្ធផលបោះឆ្នោតត្រូវបានក្លែងបន្លំ ព្រោះក្រុមប្រឹក្សាបោះឆ្នោតជាតិមិនបានបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ ពោលគឺចេញផ្សាយតែលទ្ធផលជាតួលេខនៅលើវិបសាយរដ្ឋាភិបាលប៉ុណ្ណោះ។
មេបក្សប្រឆាំងលោកស្រី Maria Corina Machado បានជំរុញឲ្យពលរដ្ឋចូលរួមក្នុងការតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃទី១៧ខែសីហាខាងមុខ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ បក្សប្រឆាំងបានអះអាងថាខ្លួនមានព័ស្ដុតាងជាឯកសារព្រីននៃទិន្នន័យឆ្នោត ដែលបញ្ជាក់ថាពួកគេទទួលសម្លេងគាំទ្រច្រើនជាង២ភាគ៣ឯណោះ ពោលគឺយកឈ្នះដាច់លើលោក ម៉ាឌូរ៉ូ តែម្ដង៕
ដោយ៖ ឈាង
ចុចអាន៖ EU ចូលរួមជាមួយអាមេរិក ប្រកាសមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះឆ្នោតនៅវ៉េណេស៊ុយអេឡា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ