ព័ត៌មានអន្ដរជាតិ
រលកកម្តៅ សម្លាប់មនុស្សជាង៤៧ ០០០នាក់នៅអឺរ៉ុបកាលពីឆ្នាំ២០២៣
មនុស្សជាង ៤៧ ០០០នាក់បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែរលកកម្ដៅខ្លាំងក្នុងឆ្នាំ២០២៣ ហើយក្នុងនោះប្រទេសនៅភាគខាងត្បូងនៃតំបន់អឺរ៉ុបរងគ្រោះខ្លាំងជាងគេ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន Barcelona សម្រាប់សុខភាពសកល (ISGlobal) ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ខែសីហា។

កាលពីឆ្នាំមុនគឺជាឆ្នាំដែលក្តៅបំផុតក្នុងពិភពលោកមិនធ្លាប់មាននាពេលកន្លងមក។ ដោយសារបម្រែបម្រួលអាកាសធាតុ ចេះតែបន្តកើនឡើង ប្រជាជនរស់នៅអឺរ៉ុបដែលជាទ្វីបមានកម្ដៅកើនលឿនជាងគេ បានប្រឈមមុខនឹងហានិភ័យសុខភាពជាច្រើន។
តួលេខអ្នកស្លាប់ឆ្នាំ២០២៣ មានចំនួនតិចជាងអ្វីដែលគេធ្លាប់ប៉ាន់ស្មានកាលពីឆ្នាំ២០២២ ដែលថាអ្នកស្លាប់អាចមានដល់៦ម៉ឺននាក់ឯណោះ។ របាយការណ៍របស់ ISGlobal បានបញ្ជាក់ថា បើក្នុងរយៈពេល២០ឆ្នាំមកនេះពុំមានវិធានការណែនាំត្រឹមត្រូវទេ នោះតួលេខអ្នកស្លាប់មិនអាចមានត្រឹមប៉ុណ្ណឹងនោះឡើយ ពោលគឺអាចលើសនេះដល់ទៅជាង ៨០%។ វិធានការជួយមនុស្សសម្របខ្លួននឹងរលកកម្ដៅនាពេលកន្លង មានដូចជា ការចុះផ្សាយអំពីការព្រមានទុកជាមុន និងវិធីថែទាំសុខភាព។
អ្នកនាង Elisa Gallo អ្នកស្រាវជ្រាវនៅ ISGlobal និងជាអ្នកដឹកនាំការសិក្សាពីរលកកម្ដៅ បាននិយាយថា៖ «លទ្ធផលរបស់យើង បង្ហាញពីរបៀបដែលនាំឲ្យមានដំណើរការសម្របខ្លួនក្នុងសង្គមទៅនឹងសីតុណ្ហភាពខ្ពស់ ក្នុងអំឡុងពេល១សតវត្សរ៍ចុងក្រោយនេះ ដែលបានកាត់បន្ថយយ៉ាងខ្លាំងនូវភាពងាយរងគ្រោះទាក់ទងនឹងកម្ដៅ និងបញ្ហាមរណភាពនារដូវក្តៅកាលពីពេលថ្មីៗ ជាពិសេសក្នុងចំណោមមនុស្សចាស់»។
អ្នកស្រាវជ្រាវ ISGloba បានប្រើកំណត់ត្រាមរណភាព និងកំណត់ត្រានៃសីតុណ្ហភាពពីប្រទេសចំនួន៣៥នៅអឺរ៉ុប។ ពួកគេបានប៉ាន់ប្រមាណថា មនុស្ស ៤៧ ៦៩០នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងរលកកម្ដៅ ដោយក្នុងនោះប្រជាជនក្រិក ប៊ុលហ្គារី អ៊ីតាលី និងអេស្ប៉ាញ មានអត្រាមរណភាពខ្ពស់ជាងគេ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច