Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ប្រទេសអ៊ីស្លង់ ជួបការរញ្ជួយដីដល់ទៅជាង១៨,០០០លើក

បានផុស

នៅ

អាជ្ញាធរបានព្រមានថា ការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសអ៊ីស្លង់អាចនឹងកើតឡើងក្នុងពេលឆាប់ៗ ​បន្ទាប់ពីការរញ្ជួយដីជាង១៨,០០០លើក បានវាយប្រហារកោះនេះកាលពីសប្តាហ៍មុន។

យោងតាមការិយាល័យឧតុនិយមអ៊ីស្លង់ (IMO) បានឲ្យដឹងថា ត្រឹមតែមួយថ្ងៃពុធ មានការរញ្ជួយដីប្រហែល២,៥០០លើកត្រូវបានកត់ត្រា ហើយចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍មក មានរញ្ជួយដីជិត៨០០លើកទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីខ្លាំងបំផុតមានកម្រិត៥.៦រ៉ិចទ័រ ដែលសមល្មមអាចបណ្តាលឲ្យមានការខូចខាតខ្លះដល់រចនាសម្ព័ន្ធទន់ខ្សោយ។

សកម្មភាពរញ្ជួយញឹកញាប់បំផុត បានកើតឡើងនៅជុំវិញឧបទ្វីប Reykjanes ដែលជាតំបន់មានប្រជាជនច្រើននៅភាគខាងត្បូងរដ្ឋធានី Reykjavík ភាគនិរតីប្រទេសអ៊ីស្លង់។

ឥឡូវនេះ អាជ្ញាធរអ៊ីស្លង់គិតទុកថា ភ្នំភ្លើងចំនួនពីរនៅលើឧបទ្វីប Reykjanes គឺភ្នំភ្លើង Keilir និង Fagradalsfjall នឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ។

បន្ទុះភ្នំភ្លើងណាមួយ នឹងក្លាយជាការផ្ទុះលើកដំបូងនៅក្នុងតំបន់នេះ ចាប់តាំងពីសតវត្សរ៍ទី១២មក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជឿជាក់ថា វាមិនទំនងជាមានការផ្ទុះឡើងខ្លាំងដែលបាញ់កម្អែលនិងផេះភ្នំភ្លើងឡើងទៅលើមេឃនោះទេ។

ថ្លែងទៅកាន់ទូរទស្សន៍ CNN លោក Thorvaldur Thordarson សាស្រ្តាចារ្យផ្នែកបន្ទុះភ្នំភ្លើងនៅសកលវិទ្យាល័យអ៊ីស្លង់ បាននិយាយថា “យើងកំពុងប្រយុទ្ធដើម្បីរកមូលហេតុនៅពេលនេះ។ ហេតុអ្វីរឿងនេះកើតឡើង?។ វាពិតជាបានខិតទៅជិតផ្ទៃខាងលើ ប៉ុន្តែយើងកំពុងព្យាយាមរកមើលថា តើវាខិតទៅជិតជាងមុនដែរឬក៏អត់”។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ គឺជាចំណុចក្តៅពិសេសមួយសម្រាប់សកម្មភាពរញ្ជួយ ពីព្រោះវាស្ថិតនៅលើព្រំប្រទល់ស្រទាប់តិចតូនិចដែលគេហៅថា Mid Atlantic Ridge៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជប៉ុន រងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងក្លា

ចុចអាន៖ មិនខុសពីឥណ្ឌូនេស៊ី ហ្វីលីពីនជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម