Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាស​ថា​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​លោកស្រី Hasina ពី​តំណែង​​ទេ

បានផុស

នៅ

សេតវិមាន បានប្រកាស​កាល​ពីថ្ងៃ​ទី​១២​ខែ​សីហា​ថា សហរដ្ឋអាមេរិកមិន​ជាប់​ទាក់ទិន​​នៅ​ក្នុង​ការបណ្តេញនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ចេញ​​ពីតំណែង ហើយ​ធ្វើ​ឲ្យ​លោកស្រី​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។ សេតវិមាន​ បាន​ចាត់​ទុក​ការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកថាជា​​រឿង​មិន​ពិត​ទាល់​តែ​សោះ។

លោកស្រី Sheikh Hasina (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងមិនមានការពាក់ព័ន្ធអ្វីទាំងអស់។ របាយការណ៍​ឬ​ពាក្យ​ចចាមអារ៉ាម​អម្បាលម៉ាន​ដែល​ថា សហរដ្ឋ​អាមេរិក​ទាក់ទិន​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​គឺ​ជា​រឿង​មិន​ពិត។ យើងជឿថាប្រជាជនបង់ក្លាដែសគួរតែកំណត់អនាគតរបស់រដ្ឋាភិបាលបង់ក្លាដែស ហើយ​នេះ​ជា​អ្វី​ដែល​យើង​​ប្រកាន់​យក»។

ការ​លើក​ឡើង​របស់​លោកស្រី Jean-Pierre ធ្វើ​ឡើង​បន្ទាប់​​ពី​មាន​​របាយការណ៍មួយនៅក្នុងកាសែតឥណ្ឌា Economic Times កាលពីថ្ងៃអាទិត្យ​ដែល​ថា​ លោកស្រី Hasina បានចោទប្រកាន់សហរដ្ឋអាមេរិក​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បណ្តេញលោកស្រី​ពី​តំណែង ដោយ​ហេតុ​ថា​ អាមេរិក​​ចង់គ្រប់គ្រងលើកោះ Saint Martin របស់ប្រទេសបង់ក្លាដែសនៅឈូងសមុទ្រ Bengal។ កាសែត Economic Times បានអះអាង​ថា របាយការណ៍​​​នេះ​ទទួល​បាន​ពី​សហការី​ជិតស្និទ្ធ​របស់​លោកស្រី Hasina ដែល​បានបញ្ជូនសារ​ទៅកាន់​​ខ្លួន។

ឆ្លើយ​តប​នឹង​​បញ្ហា​នេះ កូនប្រុសរបស់លោកស្រី Hasina ឈ្មោះ Sajeeb Wazed បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម X កាលពីថ្ងៃអាទិត្យថា លោកស្រី​ Hasina មិនដែលនិយាយបែបនេះទេ។

រដ្ឋាភិបាលបណ្តោះអាសន្នក្នុងប្រទេសបង់ក្លាដែស ដែល​ដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន ក្នុងគោលបំណងរៀបចំការបោះឆ្នោត​ថ្មី​នៅក្នុងប្រទេស។ ការ​ជ្រើស​តាំង​រដ្ឋាភិបាល​បណ្ដោះអាសន្ន បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​​​បាតុកម្ម​​​​តវ៉ា​របស់​ក្រុម​និស្សិត​កាល​ពី​ខែ​កក្កដា ប្រឆាំង​ទៅ​នឹងកូតាបម្រុងទុកការងាររបស់រដ្ឋាភិបាលសម្រាប់កូនមន្ត្រីចាស់ៗ ដែលធ្លាប់តស៊ូដើម្បីឯករាជ្យជាតិ។

បាតុកម្ម​បាន​​ប្រែ​ក្លាយ​ជា​យុទ្ធនាការ​បណ្ដេញ​​លោកស្រី Hasina ចេញ​ពី​តំណែង ដោយ​ក្រុមនិស្សិត​បាន​ប្រមែប្រមូលចលនាជាច្រើនទៀតមកចូលរួមជាមួយខ្លួន ជាមួយគោលដៅតែមួយគត់ គឺត្រូវធ្វើយ៉ាងណា បង្ខំឲ្យលោកស្រី Hasina ចុះចេញពីតំណែង ឲ្យខានតែបាន។ បាតុកម្ម​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​ប្រមាណ ៣០០​នាក់ និង​រងរបួស​រាប់​ពាន់​នាក់។

សូម​បញ្ជាក់​ថា លោកស្រី​ Hasina បាន​ឈ្នះ​​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​​៤​របស់​លោកស្រី​​​​កាល​ពី​ខែ​មករា។ ​ក្រុម​​ប្រឆាំង​បាន​ធ្វើ​ពហិការ ហើយ​​​​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា ការ​បោះឆ្នោត​បង់​ក្លាដែស​នេះ​ «​មិន​សេរី​និង​យុត្តិធម៌» នោះ​ទេ។

លោកស្រី Hasina បាន​​ភៀស​ខ្លួន​ទៅរដ្ឋធានី New Delhi ប្រទេស​ឥណ្ឌា បន្ទាប់ពីចាកចេញពីបង់ក្លាដែស ដោយបញ្ចប់ការ​កាន់​អំណាច​​អស់​រយៈពេល ១៥​ឆ្នាំ​កន្លង​មក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម