Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​រុស្ស៊ី ត្រៀម​ជួប​ប្រធានាធិបតី​ប៉ាឡេស្ទីន ពិភាក្សា​អំពី​វិបត្តិ​នៅ​មជ្ឈិមបូព៌ា

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌឺមៀរ ពូទីន នឹង​ជួប​ពិភាក្សា​​អំពី​ស្ថានភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ជាមួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន លោក Mahmoud Abbas នៅ​ទីក្រុង​មូស្គូ នា​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​ប្រកាស​របស់​វិមាន​ក្រឹមឡាំង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១២​ខែ​សីហា។

លោក Mahmoud Abbas និង​លោក វ៉ា្លឌឺមៀរ ពូទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សារ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Telegram វិមាន​ក្រឹមឡាំង​បាន​​លើក​ឡើង​ថា៖ «វា​ដូច​ការ​រំពឹង​ទុក​ដែល​​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​នឹង​ត្រូវ​ធ្វើ​ឡើង​ផ្អែក​លើ​ស្ថានភាព​​ក្នុង​មជ្ឈិមបូព៌ា ក្រោយ​​ការ​កើន​ឡើង​​កម្ដៅ​ជម្លោះ​បច្ចុប្បន្ន​រវាង​ប៉ាឡេស្ទីន-អ៊ីស្រាអែល និង​គ្រោះ​មហន្តរាយ​មនុស្សធម៌​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​ក្នុង​តំបន់​ហ្គាហ្សា​ស្ទ្រីប»។

ប្រធានាធីបតី​ប៉ាឡេស្ទីន កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​មូស្គូ ហើយ​គ្រោង​នឹង​​​ធ្វើ​ទស្សនកិច្ច​នៅ​​ទីនោះ​រហូត​ដល់​ថ្ងៃ​ពុធ មុន​​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​តួកគី​សម្រាប់​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី Tayyip Erdogan។

ប្រទេសរុស្ស៊ី បានបង្កើតទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមេដឹកនាំអារ៉ាប់ រួម​មាន​ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman។ រុស្ស៊ី​បានថ្កោលទោសការសម្លាប់មេដឹកនាំក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​នាពេលថ្មីៗនេះគឺ​លោក​ Ismail Haniyeh ដោយអំពាវនាវឲ្យ​ភាគីទាំងអស់ជៀសវាង​​ការ​បង្កើន​អស្ថិរភាពបន្ថែមទៀត​​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

រដ្ឋាភិបាល​ក្រុង​មូស្គូ ក៏បានស្តីបន្ទោសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការមិនអើពើតម្រូវការសម្រាប់រដ្ឋឯករាជ្យ​ប៉ាឡេស្ទីនដែល​ផ្អែក​តាម​ការ​កំណត់​ព្រំដែន​ឆ្នាំ​១៩៦៧៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម