ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនឡើងដល់៦៨នាក់នៅស៊ូដង់ដោយសារទឹកជំនន់ខ្លាំង
មនុស្សសរុបចំនួន៦៨នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ជាប់គ្នាមិនដាច់និងទឹកជំនន់ខ្លាំងដែលបានវាយប្រហារផ្នែកជាច្រើននៃប្រទេសស៊ូដង់ចាប់តាំងពីខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៣ខែសីហានេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ូដង់ បានឲ្យដឹងថា៖«ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងភ្លៀងបានកើនឡើងដល់៦៨នាក់ក្នុងហេតុផលផ្សេងៗ រួមទាំងការបាក់រលំផ្ទះ និងការលង់ទឹក ខណៈដែលមនុស្ស១៣០នាក់បានរងរបួស»។
ជាមួយគ្នានេះ ផ្ទះជាង៤០០០ខ្នងបានបាក់រលំទាំងស្រុង ផ្ទះចំនួន ៨០០០បានបាក់រលំដោយផ្នែក អគារសាធារណៈ និងឯកជនចំនួន ៤០ ត្រូវបានខូចខាត ហើយផ្ទៃដីកសិកម្មប្រហែល ៨៣២ គីឡូម៉ែត្រការ៉េត្រូវបានខូចខាត ខណៈដែលសត្វមួយចំនួនបានងាប់។

គួរបញ្ជាក់ថា ទឹកជំនន់ដែលកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ជាធម្មតាកើតឡើងនៅចន្លោះខែមិថុនាដល់ខែតុលា។ ក្នុងរយៈពេលបីឆ្នាំមកនេះ ភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្សរាប់រយនាក់ និងបំផ្លាញផ្ទៃដីកសិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។
សូមរំឭកថា ប្រទេសស៊ូដង់បាននិងកំពុងជួបប្រទះជម្លោះដ៏សាហាវរវាងក្រុមប្រដាប់អាវុធ កម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង និងក្រុមតស៊ូប្រដា់បអាវុធ (RSF) ចាប់តាំងពីថ្ងៃទី១៥ខែមេសាឆ្នាំ ២០២៣ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតយ៉ាងហោចណាស់ ១៦៦៥០។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយបានឱ្យដឹងថាមនុស្សប្រមាណ ១០,៧លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុកនៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល ២,២លាននាក់ផ្សេងទៀតកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?