ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រាប់លក្ខខណ្ឌតែមួយគត់ ដែលអាចរារាំងអ៊ីរ៉ង់ មិនឲ្យសងសឹកអ៊ីស្រាអែល
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយកាលពីថ្ងៃអង្គារទី១៣ខែសីហាថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា គឺជាលក្ខខណ្ឌតែមួយគត់ ដែលអាចរារាំងអ៊ីរ៉ង់មិនឲ្យវាយប្រហារសងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាសបាន។ នេះបើតាមការចុះផ្សាយរបស់ CNA។

សម្តីរបស់លោក បៃដិន កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ ច្រានចោលការអំពាវនាវរបស់លោកខាងលិចដែលសុំកុំឲ្យខ្លួនបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល។
សាធារណរដ្ឋឥស្លាមនិងសម្ព័ន្ធមិត្ត បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់លោក Ismail Haniyeh កាលពីថ្ងៃទី៣១ខែកក្កដា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង តេហេរ៉ង់ សម្រាប់ការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ហើយការប្តេជ្ញាសងសឹកនោះ កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបាញ់មីស៊ីលដាក់ទីក្រុង បេរូត នៃប្រទេសលីបង់ ដោយសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា។
នៅពេលសួរថាតើបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចទប់ទល់នឹងការវាយលុករបស់អ៊ីរ៉ង់បានដែរឬទេ លោក បៃដិន ក៏ឆ្លើយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង New Orleans ថា នោះគឺជាការរំពឹងទុករបស់លោក ហើយនោះជាលក្ខខណ្ឌតែមួយគត់។

ការអះអាងរបស់ប្រធានាធិបតីអាមេរិក កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានព្រមានអំពីលទ្ធភាពវាយប្រហារសងសឹកអ៊ីស្រាអែល ពីសំណាក់ភាគីអ៊ីរ៉ង់ឬក្រុមប្រដាប់អាវុធគាំទ្រក្រុងតេហេរ៉ង់ នៅសប្តាហ៍នេះតែម្តង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby និយាយថា «យើងសូមចែករំលែកក្តីបារម្ភ និងពេលវេលា ដែលអ៊ីរ៉ង់និងចលនាប្រដាប់អាវុធគាំទ្រពួកគេ អាចបើកការវាយប្រហារសងសឹកអ៊ីស្រាអែលនៅសប្តាហ៍នេះ ដូច្នេះសូមត្រៀមខ្លួននិងប្រុងប្រយ័ត្ន»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានឲ្យអ៊ីស្រាអែល ត្រៀមខ្លួន ព្រោះអ៊ីរ៉ង់ នឹងសងសឹកនៅសប្តាហ៍នេះ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា