Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រម​លក់​យន្តហោះចម្បាំង និង​សព្វាវុធ​តម្លៃជាង​​២០​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

បានផុស

នៅ

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ​ទី​១៣​ខែ​សីហា​ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានយល់ព្រមលើការលក់យន្តហោះចម្បាំង និងសព្វាវុធផ្សេងទៀតទៅឲ្យ​អ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ២០​ពាន់លានដុល្លារ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​របស់​មន្ទីរបញ្ចកោណ បានប្រកាស​ថា លោក Blinken បានអនុម័តការលក់យន្តហោះ F-15 ចំនួន៥០​គ្រឿង និង​គ្រឿង​បន្លាស់​​​​​​ដែលមានតម្លៃជិត១៩​ពាន់លានដុល្លារ។ មន្ទីរបញ្ចកោណ បានបញ្ជាក់​ថា លោក Blinken ក៏បានយល់ព្រម​លើ​ការ​លក់​គ្រាប់​កាំភ្លើង​រថក្រោះ​ចំនួន ៣៣ ០០០​គ្រាប់ និង​គ្រាប់​កាំភ្លើង​ធំ​ចំនួន ៥​ម៉ឺនគ្រាប់ ដែលមានតម្លៃប្រហែល ៧៧៤​​លានដុល្លារ និងរថយន្តកងទ័ពតម្លៃ ៥៨៣​លានដុល្លារ។

គ្រាប់​កាំភ្លើង​រថក្រោះ​នឹង​​អាច​ត្រូវ​ដឹក​ជញ្ជូន​ឲ្យ​អ៊ីស្រាអែល​បាន​ភ្លាមៗ ខណៈ​​យន្តហោះចម្បាំង F-15 ដែលផលិតដោយក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថានឹ​ង​អាច​ផលិត​រួច​រាល់​សម្រាប់​ដឹក​ទៅ​អ៊ីស្រាអែល​ចាប់​​​ពី​​ឆ្នាំ ២០២៩​​​ខាង​មុខ​ឯណោះ។

ក្រសួងការបរទេស បាន​រៀបរាប់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនស្តីពីយន្តហោះ F-15 ថា៖ «សហរដ្ឋអាមេរិក​ប្ដេជ្ញា​ការពារ​សន្តិសុខ​​របស់​អ៊ីស្រាអែល ហើយវាមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកក្នុងការជួយអ៊ីស្រាអែលអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និង​ការ​ត្រៀមខ្លួន​រួច​ជាស្រេច»។ ចំណែក​ការលក់គ្រាប់កាំភ្លើង​រថក្រោះ «នឹងធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់សត្រូវនាពេលបច្ចុប្បន្ន និងអនាគត ពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងបម្រើជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់»។

យន្តហោះចម្បាំង F-15IA (រូបភាព៖ Boeing)

ការលក់យន្តហោះចម្បាំងដែលមានតម្លៃ ១៨,៨២​​ពាន់លានដុល្លារ រួមមានយន្តហោះចម្បាំង F-15IA ចំនួន ៥០​គ្រឿង និង​គ្រឿង​បន្លាស់​ផ្សេង​ៗ​ទៀត​សម្រាប់យន្តហោះ F-15 ដែលមានស្រាប់របស់កងទ័ពអាកាសអ៊ីស្រាអែល។ F-15IA ជា​ប្រភេទ​យន្តហោះ​ចម្បាំង​បំពាក់​បច្ចេកវិទ្យា​​ទំនើប​​ជាង​យន្តហោះ F-15EX របស់​អ៊ីស្រាអែល​នា​ពេល​បច្ចុប្បន្ន។

រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល លោក Yoav Gallant បានថ្លែងអំណរគុណដល់លោក Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin សម្រាប់ការយល់ព្រម​លក់​សព្វាវុធ​ទាំង​នេះ។ លោក Gallant បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម X ថា៖ ការ​លក់​​នេះ​​នឹង​ជួយជំរុញ «គំនិតផ្តួចផ្តើមបង្កើតកម្លាំងដ៏សំខាន់ដែលជួយអ៊ីស្រាអែលក្នុងការអភិវឌ្ឍ និងរក្សាបាននូវគុណភាពយោធារបស់ខ្លួននៅក្នុងតំបន់»។

សូម​រំឭក​ថា កាលពីខែឧសភា លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក បាន​​ផ្អាក​ការដឹកជញ្ជូន​ប្រភេទ​គ្រាប់​បែក​​ទម្ងន់​២​ពាន់​ផោន​ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយ​លោកបានព្រមានប្រឆាំងនឹងការវាយលុកទ្រង់ទ្រាយធំលើទីក្រុង Rafah ភាគខាងត្បូង​តំបន់​ហ្គាហ្សា ដែលជាកន្លែងជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់កំពុងរស់នៅ។

ប៉ុន្តែរដ្ឋបាល​របស់​លោក បៃដិន បាននិយាយថា ខ្លួនមិនបានបញ្ឈប់​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ផ្សេងទៀតទេ ហើយបាន​បដិសេធ​នឹង​ការ​លើក​ឡើង​កាលពីខែមិថុនា​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ដែលថាសហរដ្ឋអាមេរិកកំពុងពន្យឺតការ​ដឹក​ជញ្ជូន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥២ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម