Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិ រោទ៍ផ្អើលប្រទេសនូវែលសេឡង់ ក្រោយការរញ្ជួយដីជាបន្តបន្ទាប់

បានផុស

នៅ

ប្រជាជននូវែលសេឡង់ ត្រូវបានគេប្រាប់ឲ្យចាកចេញពីតំបន់ឆ្នេរសមុទ្រនៃកោះភាគខាងជើង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន៣លើក បានធ្វើឲ្យកក្រើកតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារគ្រាអាសន្នជាតិបានព្រមានពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ ដោយសារតែមានរលកធំៗដែលមិនអាចទាយទុកជាមុនបាន នៅតាមបណ្តោយឆ្នេរខាងកើត។

មានសេចក្តីរាយការណ៍អំពីភាពចលាចល នៅតាមទីប្រជុំជនមួយចំនួន ខណៈដែលមនុស្សរាប់រយនាក់ ព្យាយាមរត់ទៅរកទីទួលសុវត្ថិភាព។

ប្រជុំកោះប៉ាស៊ីហ្វិកខាងត្បូង New Caledonia និង វ៉ានូទូ ក៏ត្រូវបានគេព្រមានឲ្យត្រៀមខ្លួនសម្រាប់រលកយក្សដ៏គ្រោះថ្នាក់ផងដែរ។

ឆ្នេរសមុទ្ររបស់កោះទាំងនោះ អាចមើលឃើញរលកធំៗកម្ពស់ដល់ទៅ៣ម៉ែត្រ ខណៈដែលផ្នែកខ្លះនៃតំបន់អាមេរិកខាងត្បូងរួមទាំងប្រទេសប៉េរូ អេក្វាឌ័រនិងឈីលីផងដែរ ត្រូវបានគេព្រមានថា ពួកគេអាចមើលឃើញរលកកម្ពស់១ម៉ែត្រ នៅតាមឆ្នេរសមុទ្ររបស់ខ្លួន។

មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក មានមូលដ្ឋាននៅកោះហាវ៉ៃបាននិយាយថា “រលកយក្សស៊ូណាមិត្រូវបានគេសង្កេតឃើញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ”។

ការរញ្ជួយដីខ្លាំងបំផុតដែលមានកម្រិត៨.១រ៉ិចទ័រ បានវាយប្រហារនៅម៉ោង៨និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្បែរកោះគ្មានមនុស្សរស់នៅ Kermadec ចម្ងាយ១,០០០គីឡូម៉ែត្រខាងជើងឆៀងខាងកើតប្រទេសនូវែលសេឡង់។

ថ្វីបើពីដំបូង ការព្រមានរលកយក្សស៊ូណាមិត្រូវបានដកចេញក៏ដោយ ប៉ុន្តែការរញ្ជួយលើកទី៣បានជំរុញឲ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ចេញការប្រកាសអាសន្នថ្មីហើយសំឡេងស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិ បានបន្លឺឡើងនៅតំបន់មួយចំនួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ ឥណ្ឌូនេស៊ី ជួបគ្រោះផ្ទួនៗ

ចុចអាន៖ ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ប្រទេសអ៊ីស្លង់ ជួបការរញ្ជួយដីដល់ទៅជាង១៨,០០០លើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម