Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​អភិវឌ្ឍ​​ន៍​អាវុធ​របស់​កូរ៉េខាងជើងបង្ហាញ​វត្តមាន​នៅ​ពិព័រណ៍អាវុធនៅរុស្ស៊ី

បានផុស

នៅ

មន្ត្រីកូរ៉េខាងជើងដែលដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាងកំពុងមាន​វត្តមាន​ក្នុង​ការតាំងពិព័រណ៍ការពារជាតិរុស្ស៊ីក្នុងសប្តាហ៍នេះ ដែលត្រូវ​បាន​គេ​សង្ស័យ​ថាអាចជាផ្នែកមួយនៃការជំរុញឱ្យប្រសើរឡើងនូវសមត្ថភាពមីស៊ីលដើម្បីបំពេញតម្រូវការរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន នៅថ្ងៃទី១៤ខែសីហានេះ។

(រូបភាព ៖ You Tube) លោក Kim Jong Sik
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim Jong Sik អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់បែករបស់គណបក្សកាន់អំណាចកូរ៉េខាងជើងកំពុងដឹកនាំគណៈប្រតិភូកូរ៉េខាងជើងបានចូលរួមការតាំងពិពណ៌ការពារជាតិរុស្ស៊ី (Army-២០២៤) ដែលបានចាប់ផ្តើមនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី គណៈប្រតិភូយោធាមកពី៨៣ប្រទេសកំពុងចូលរួមក្នុងពិព័រណ៍រយៈពេល៣ថ្ងៃអំពីលក្ខណៈពិសេសផ្នែកយោធា និង​សម្ភារៈយោធា​ពីក្រុមហ៊ុនរុស្ស៊ី និងបរទេសជាង ១០០០និងសម្ភារៈដែលបានចាប់យកបាននៅក្នុងប្រទេសអ៊ុយក្រែន។

លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងទៅកាន់ភ្ញៀវក្នុងកម្មវិធីនេះតាមរយៈសារដែលថត​​ទុក​មុនសម្រាប់​ចាក់​ផ្សាយ​ក្នុងពិធីបើក ខណៈលោក Kim Jong Sik ត្រូវបានគេមើលឃើញថាកំពុងស្តាប់សារ​របស់​លោក​ពូទីន​នៅជួរខាងមុខ ដែលបង្កឱ្យមានការរំពឹងទុកនៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងមីស៊ីល ចំពេលមានទំនាក់ទំនងផ្នែកការពារជាតិ​នៃ​ប្រទេសជិត​ខាង​ទាំង​ពីរ​រីកចម្រើនយ៉ាងឆាប់រហ័ស។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែនជាច្រើន​ទីតាំង​ក្នុងឆ្នាំនេះ រួមទាំងក្នុងសប្តាហ៍ចុងក្រោយនេះ។

លោក Kim Jong Sik ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ​ដោយ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែ​រុស្ស៊ី​ទំនង​ជា​បាន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​ប្រទេស​ដោយ​បំពាន​នឹង​បម្រាម។ ទង្វើ​នេះ​កើត​ឡើង ​ខណៈ​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​បង្កើន​ការ​ដោះដូរ​យោធា​របស់​ខ្លួន។ កាលពីខែមិថុនា ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយដែលចែងអំពីជំនួយយោធាទៅវិញទៅមក ក្នុងករណីមានឧប្បត្តិហេតុណាមួយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង និយាយថា មន្ត្រីកូរ៉េខាងជើង អាចនឹងពិភាក្សា ICBM និងការអភិវឌ្ឍអាវុធផ្សេងទៀតជាមួយភាគីរុស្ស៊ី។

ជាមួយគ្នានេះ លោក Shin Seung-ki អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថាន Korea Institute for Defense Analyses បានប្រាប់ NK News ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីរូបនេះទំនងជាដើម្បីដោះស្រាយបញ្ហា និងពង្រីកកិច្ចសហប្រតិបត្តិការអាវុធ ចំពេលមានភស្តុតាងថ្មីៗផ្សេងទៀតនៃអាវុធកូរ៉េខាងជើងដែលកំពុងប្រើប្រាស់អាវុធកូរ៉េខាងជើងនៅក្នុងប្រទេសអ៊ុយក្រែន។

លោកបានបន្ថែមថា៖«លើសពីនេះ ពួកគេប្រហែលជាបានពិភាក្សាគ្នា ដើម្បីទទួលបានបច្ចេកវិទ្យា​ ឬសមាសធាតុដែលអាចធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត​កម្មវិធី​មីស៊ីលផ្លោងយុទ្ធសាស្ត្រសំខាន់ៗ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលផ្លោងបាញ់ពីនាវាមុជទឹក ដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន»។

(រូបភាព៖ Yonhab)

ឧត្តមសេនីយ៍ផ្កាយ៤រូបនេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកបច្ចេកទេសអាកាសចរណ៍ស៊ីវិល ប៉ុន្តែបានលេចធ្លោក្នុងការងារលើកម្មវិធីមីស៊ីល និងរ៉ុក្កែតរបស់ប្រទេសកូរ៉េខាងជើង។ លោកតែងតែអមដំណើរមេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ការបាញ់បង្ហោះផ្កាយរណប ការធ្វើតេស្តមីស៊ីល និង​ត្រួតពិនិត្យ​រោងចក្រនានាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នៅពេលដែលលោកបានឡើងកាន់តំណែងជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មអាវុធនៅឆ្នាំ២០១៦ ហើយមួយឆ្នាំក្រោយមកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មគាត់ចំពោះតួនាទីក្នុងការអភិវឌ្ឍមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

នៅក្រោមការរឹតបន្តឹងរបស់អង្គការសហប្រជាជាតិ ដែលរួមមានការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ លោកហើយលោកមិនគួរត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសសម្រាប់ការតាំងពិពណ៌ Army-២០២៤ នោះទេ។

ទោះយ៉ាងណា ការធ្វើដំណើររបស់មន្ត្រីរូបនេះមិនមែនជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនោះទេ ខណៈដែលគាត់បានអមដំណើរលោក Kim Jong Un ទៅកាន់ចុងបូព៌ា (Far East) របស់​ប្រទេស​រុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុនសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Putin នៅកំពង់ផែ Vostochny Spaceport ផងដែរ៕

(រូបភាព៖ Shutterstock)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

តួកគី ព្រមានពីហានិភ័យ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះទៅជាសង្គ្រាមនុយក្លេអ៊ែរ

សន្តិសុខសង្គម១០ នាទីutes មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់សង្គមស៊ីវិលកុំឱ្យជាប់ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ៊ុយក្រែន ប្រាប់​ថា រុស្ស៊ី​ប្រហារ​ជីវិត​អ្នក​ទោស​សង្គ្រាម​របស់​ខ្លួន​ចំនួន ១០៩​នាក់

Sokha Hotels

ព័ត៌មានពេញនិយម