ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសមិនឈរឈ្មោះទៀតទេ ដោយសារតែរឿងអាស្រូវ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅខែកញ្ញាខាងមុខ បន្ទាប់កាន់អំណាចបានរយៈពេល៣ឆ្នាំតាំងពីឆ្នាំ២០២១។ ការលាលែងនេះ ត្រូវគេដឹងថាដោយសាររឿងអាស្រូវនយោបាយ និងបញ្ហាសេដ្ឋកិច្ចនៃការធ្លាក់ចុះលុយយ៉េនយ៉ាងគំហុក។

លោក Kishida បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅថ្ងៃពុធនេះថា លោកនឹងមិនឈរឈ្មោះជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលបានន័យថា លោកក៏នឹងត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ ខណៈគណបក្ស LDP គ្រោងរៀបចំការបោះឆ្នោតបក្សជ្រើសតាំងប្រធានថ្មីនាខែកញ្ញាខាងមុខ។ គណបក្ស LDP ជាបក្សកាន់អំណាចស្ទើរតែគ្រប់អាណត្តិនៅជប៉ុន គិតចាប់តាំងពីការបង្កើតបក្សតាំងឆ្នាំ១៩៥៥មកម៉្លេះ។ លោក Kishida បាននិយាយថា៖ «ខ្ញុំនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានជានាយករដ្ឋមន្ត្រីរហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំនៅក្នុងខែកញ្ញា»។
ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងគណបក្ស LDP ទាក់ទិននឹងការកឹបកេងលុយដែលរៃអង្គាសបានរបស់បក្ស ហើយឈានដល់ការចាប់ខ្លួនមន្ត្រីជាប់ពាក់ព័ន្ធប៉ុន្មាននាក់ កាលពីខែមករាកន្លងទៅ។ លោក Kishida បានរៀបរាប់ថា លោកពុំស្ទាក់ស្ទើរក្នុងការទទួលខុសត្រូវឡើយក្នុងនាមជាប្រធានបក្ស LDP ចំពោះបញ្ហាបង្កឡើងដោយសមាជិកបក្សរបស់លោក។
ប្រធានថ្មីនៃបក្ស LDP នឹងត្រូវបង្រួបបង្រួមការបែកបាក់នៅក្នុងបក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀតដោយសារវិបត្តិសេដ្ឋកិច្ចជប៉ុនសព្វថ្ងៃ ព្រោះការធ្លាក់នៃលុយយ៉េន ក៏ដូចជាការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?