ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនបន្តរុលចូលទឹកដីរុស្ស៊ី ក្រោយបាន F-16 ដើម្បីដាក់សម្ពាធរុស្ស៊ី ខណៈការចរចាអាចឆាប់
ខណៈសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីបានកន្លងផុតទៅជាង២៩ខែ និងស្របពេលដែលអ៊ុយក្រែនស្វែងរកការចរចាសម្រុះសម្រួលបញ្ចប់សង្គ្រាម កងទ័ពអ៊ុយក្រែនបានសម្រេចចិត្តវាយបកចូលទឹកដីមហាអំណាចរុស្ស៊ីមិននឹកស្មានដល់ ដែលក្រុមអ្នកវិភាគមើលឃើញថា អ៊ុយក្រែនកំពុងបង្កើនសម្ពាធលើរុស្ស៊ីក្នុងខណៈពេលដែលមានក្តីរំពឹងទុកថា ភាគីទាំងពីរអាចចរចារកបទឈប់បាញ់ក្នុងពេលឆាប់ៗ។
ក្នុងសង្គ្រាមជិត៣០ខែកន្លងមកនេះ ការប្រយុទ្ធគ្នាភាគច្រើនប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងការបាញ់ផ្លោងដាក់គ្នាពីចម្ងាយដោយសំដៅលើការបំផ្លាញមូលដ្ឋានយោធាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការយោធារៀងៗខ្លួន ដោយភាគីអ៊ុយក្រែនបានត្រឹមប្រើប្រាស់យុទ្ធសាស្រ្តទប់ទល់ ការការពារ និងការវាយបកក្នុងទឹកដីខ្លួនប៉ុណ្ណោះ។
បន្ទាប់ពីការវាយបកម្តងហើយម្តងទៀតមិនទទួលបានជោគជ័យក្នុងការរំដោះទឹកដីដែលរុស្ស៊ីកាន់កាប់នៅខេត្តទាំងបួន រួមមាន ខេត្ត Donetsk Kherson Luhansk និង Zaporizhzhia កងទ័ពអ៊ុយក្រែនមិនត្រឹមតែគ្មានប្រៀបបន្តិចសោះលើផែនការរំដោះទឹកដីដែលបាត់បង់ទេ ប៉ុន្តែថែមទាំងចាញ់សង្គ្រាមនៅតាមសមរភូមិថ្មីៗជាច្រើនទៀតក្នុងដំណាក់កាលចុងក្រោយនេះ។
ប៉ុន្តែរឿងមិនស្មានដែលគឺថា អ៊ុយក្រែនបានប្តូរការវាយបកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី រហូតដល់រុស្ស៊ីចេញមុខសួរគោលជំហររបស់បច្ចឹមប្រទេសដែលមិនថ្កោលទោសអ៊ុយក្រែនដែលវាយបកចូលទឹកដីខ្លួន។ ទោះជាបែបណា ប្រទេសលោកខាងលិចមិនអើពើចំពោះការលើកឡើងរបស់ភាគីរុស្ស៊ីនោះទេ។
ត្រឹមរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ខែសីហា កងទ័ពអ៊ុយក្រែនបានវាយចូលនិងគ្រប់គ្រងទឹកដីរុស្ស៊ីប្រមាណ១០០០គីឡូម៉ែត្រការ៉េនៅតំបន់ Kursk ដែលមាន២៨ទីតាំង ហើយនៅថ្ងៃទី១៤ ការពង្រីកមូលដ្ឋានគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែនបានរហូតដល់៧៤នៅក្នុងទឹកដីរុស្ស៊ី។ ប៉ុន្តែទំហំផ្ទៃដីនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
យោងតាមទំហំផ្ទៃដីដែលអ៊ុយក្រែនគ្រប់គ្រងខាងលើចំនួន១០០០គីឡូម៉ែត្រការ៉េ ភាគីអ៊ុយក្រែននៅបន្តបាត់បង់ផ្ទៃដីរហូតដល់៩៩ដងទៀតធៀបផ្ទៃដីអ៊ុយក្រែនដែលរុស្ស៊ីដណ្តើមកាន់កាប់ចំនួន១០ម៉ឺនគីឡូម៉ែត្រការ៉េពីក្នុងខេត្តទាំង៤ខាងលើ។
វិទ្យាស្ថានសិក្សាសង្គ្រាម (ISW) កាលពីខែមេសាឆ្នាំនេះ បានប៉ាន់ស្មានថា ភាគីរុស្ស៊ីបានគ្រប់គ្រងផ្ទៃដីជាង១០ម៉ឺនគីឡូម៉ែត្រការ៉េ ឬថា ស្ទើរតែ១ភាគ៥នៃទឹកដីទាំងមូលរបស់ប្រទេសអ៊ុយក្រែន។
យោងទីភ្នាក់ងារព័ត៌មានបារាំង AFP នឹងដែលផ្សព្វបន្តដោយសារព័ត៌មានរុស្ស៊ី The Moscow Times កាលពីខែមេសា កងទ័ពរបស់រុស្ស៊ីបានប្រយុទ្ធឈ្នះសមរភូមិនិងដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនបាន៤០២គីឡូម៉ែត្រការ៉េចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមីនាឆ្នាំដដែល។
ភាពមានប្រៀបរបស់កងទ័ពអ៊ុយក្រែននាពេលនេះ គឺនៅបន្ទាប់ពីការបញ្ជូនយន្តហោះចម្បាំង F-16 របស់លោកខាងលិចទៅដល់ដៃអ៊ុយក្រែនកាលថ្ងៃទី១សីហានេះ។ ប្រទេសអឺរ៉ុបមួយចំនួន ដូចជា ដាណឺម៉ាក បែលហ្ស៊ិក ន័រវ៉េ និង ហូឡង់ ធ្លាប់បានបង្ហាញការប្តេជ្ញាចិត្តផ្តល់ឱ្យអ៊ុយក្រែននូវប្រភេទយន្តហោះ F-16 ដែលផលិតនៅសហរដ្ឋអាមេរិករហូតដល់៦០គ្រឿង។
ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់សម្តីបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលថា យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនត្រូវការបំផុតសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី គឺបានទៅដល់យោធាអ៊ុយក្រែនរួចរាល់ហើយ។
ការបង្កើនការវាយបកចូលទឹកដីរុស្ស៊ីរបស់កងទ័ពអ៊ុយក្រែននាពេលនេះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា អ៊ុយក្រែនកំពុងពង្រឹងគោលជំហរចរចាជាមួយភាគីរុស្ស៊ី ក្នុងខណៈពេលដែលរុស្ស៊និងអ៊ុយក្រែនទំនងចាប់ផ្តើមចរចាដើម្បីទទួលបានបទឈប់បាញ់និងឈានទៅបញ្ចប់សង្គ្រាម។
មហាអំណាចចិនត្រូវបានគេមើលឃើញថាកំពុងដើរតួនាទីសំខាន់បំផុតធ្វើជាអ្នកសម្រុះសម្រួលរវាងភាគីអ៊ុយក្រែន និងភាគីរុស្ស៊ី ដោយសារចិនរក្សាជំហរអព្យាក្រឹត្យក្នុងជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី បើទោះបីជារដ្ឋាភិបាលបច្ចឹមប្រទេសចោទប្រកាន់ចិនថា ជាសម្ព័ន្ធរបស់រុស្ស៊ីក្តី។
ប៉ុន្តែកាលពីខែកក្កដាកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitro Kuleba បានទៅទស្សនៈកិច្ចនៅប្រទេសចិនជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដើម្បីស្វែងរកតួនាទីចិនជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាម។
ក្រោយជំនួបនោះ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានកោតសរសើរចិនថា មិនបានផ្គត់ផ្គង់អាវុធឱ្យដល់ភាគីរុស្ស៊ីដូចការចោទប្រកាន់កន្លងមកនោះទេ។
ក្នុងសង្គ្រាមអ៊ុយក្រែនវាយប្រហារចូលទឹកដីរុស្ស៊ីនេះវិញ រុស្ស៊ីកំពុងតែចោទប្រកាន់ប្រទេសបច្ចឹមលោកដែលនៅស្ងៀមស្ងាត់មិនថ្កោលទោសអ៊ុយក្រែនដែលវាយប្រហារប្រទេសខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ