Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លាឃ្មុំពីរក្បាល​ខាំ​សម្លាប់​កម្មករថែទាំ​រ៉ាដា​នៅ​អាក់​ទិក​​

បានផុស

នៅ

ខ្លាឃ្មុំ​នៅ​តំបន់ប៉ូលចំនួនពីរក្បាល បានសម្លាប់កម្មករម្នាក់នៅស្ថានីយរ៉ាដាតំបន់អាក់ទិកដាច់ស្រយាលមួយក្នុងទឹកដី Nunavut ភាគខាងជើងនៃប្រទេសកាណាដា ដែលជំរុញឱ្យមានការស៊ើបអង្កេតលើការវាយប្រហារដ៏កម្រនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ខែសីហានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកដែលបានស្លាប់មិនត្រូវបានបញ្ចេញឈ្មោះ​នោះ​ទេគឺ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ពួកគេ​កំពុងធ្វើការឱ្យក្រុមហ៊ុន Nasittuq Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រតិបត្តិការទីតាំងការពាររ៉ាដាក្នុងនាមរដ្ឋាភិបាលកាណាដា។

ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍មួយថា កម្មករផ្សេងទៀតបានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ហើយបានសម្លាប់ខ្លាឃ្មុំមួយក្បាល ខណៈការវាយប្រហារនេះបានកើតឡើងកាលពីសប្តាហ៍មុននៅលើកោះ Brevoort ភាគអាគ្នេយ៍នៃកោះ Baffin ។

ជាមួយគ្នានេះក្រុមហ៊ុនបាន​លើក​ឡើង​ថា​​៖«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារនិយតកម្ម ដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះកាលៈទេសៈជុំវិញឧបទ្ទវហេតុនេះ»។ ក្រុមហ៊ុនក៏បានប្ដេជ្ញាក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់និយោជិត​ដែល​ជាអាទិភាពខ្ពស់បំផុតដើម្បីឱ្យមានបរិយាកាសការងារប្រកបដោយសុវត្ថិភាព។

(រូបភាព៖ Adobe Stock)

គួរបញ្ចាក់ថា ការវាយប្រហាររបស់ខ្លាឃ្មុំតំបន់ប៉ូលលើមនុស្សគឺកម្រមានណាស់ ប៉ុន្តែនេះយ៉ាងហោចណាស់ការស្លាប់ចំនួន​ពីរលើក​ដែលត្រូវបានកត់ត្រាទុកពីការវាយប្រហាររបស់ខ្លាឃ្មុំប៉ូលចាប់តាំងពីឆ្នាំ២០២៣។ កាល​ពី​ឆ្នាំ​មុន ស្ត្រី​ម្នាក់​និង​កូន​ប្រុស​អាយុ​១​ឆ្នាំ​ត្រូវ​ខ្លា​ឃ្មុំ​ប៉ូល​សម្លាប់​នៅ​ភូមិ Alaskan​។ នៅក្នុងប្រទេសកាណាដា មានខ្លាឃ្មុំតំបន់ប៉ូលប្រហែល ១៧០០០ក្បាលរស់នៅ ដែលប្រហែល ២ភាគ៣ នៃចំនួនខ្លាឃ្មុំពិភពលោក។ នេះបើយោងតាមរដ្ឋាភិបាលកាណាដា។

លើសពីនេះក៏មានការវាយប្រហាររបស់ខ្លាឃ្មុំនៅកន្លែងផ្សេងទៀតដូចជា ក្មេងស្រីអាយុបីឆ្នាំនៅរដ្ឋ Montanaសហរដ្ឋអាមេរិក ត្រូវបានខ្លាឃ្មុំខ្មៅអូសចេញពីតង់របស់នាងនៅឯកន្លែងបោះជំរុំឯកជនមួយកាលពីថ្ងៃអាទិត្យ។មន្ត្រី​សត្វព្រៃ​បាន​ដាក់​អន្ទាក់ ហើយ​បាន​ចាប់​ខ្លាឃ្មុំ​មួយ​ក្បាល​ដែល​គេ​ជឿ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះ។

បើទោះបីជាខ្លាឃ្មុំខ្មៅមានទំហំតូចជាងខ្លាឃ្មុំប៉ូល ប៉ុន្តែនៅតែអាចមានគ្រោះថ្នាក់ខ្លាំងដល់មនុស្ស។នៅឆ្នាំ ២០២៣ ស្ត្រីម្នាក់នៅរដ្ឋCaliforniaត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងបានស៊ីនាងក្នុងផ្ទះដែលនេះជាការស្លាប់លើកដំបូងដោយខ្លាឃ្មុំខ្មៅនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ៕

(រូបភាព៖ Quora)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មូលហេតុពិត នៃការយាងចូលទិវង្គតរបស់សម្តេបប៉ាប ហ្វ្រង់ស៊ីស

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥៥ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានជាតិ៨ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សុខភាព១៦ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៧ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម