Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ និង​ចិន ត្រៀម​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​ក្នុង​ខែ​នេះ

បានផុស

នៅ

ប្រទេស​ចិន និង​ថៃ ត្រៀម​រៀបចំ​​សមយុទ្ធទ័ពអាកាសរួមគ្នាមួយ ដែលមានឈ្មោះថា «Falcon Strike-2024» នៅក្នុងខែ​សីហា​នេះ។ នេះ​បើ​យោង​តាម​ការ​ប្រកាសរបស់ក្រសួងការពារជាតិចិន នៅថ្ងៃពុធ។

សមយុទ្ធ Falcon Strike ឆ្នាំ​២០១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការ​ពារ​ជាតិ​ចិន បានឲ្យ​​ដឹង​ថា សមយុទ្ធនេះត្រូវបានរៀបចំឡើងតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាទាំងពីរ ហើយ​វានឹងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស​ប្រទេសថៃ។ សម្រាប់​សមយុទ្ធ​នេះ ចិននឹងបញ្ជូនយន្តហោះ និងកងកម្លាំងពិសេសជាច្រើនប្រភេទ ដើម្បីចូលរួម ក្នុង​គោលដៅ​បង្កើនជំនាញប្រយុទ្ធរបស់កងកម្លាំងពាក់ព័ន្ធ ពង្រឹងការផ្លាស់ប្តូរជាក់ស្តែង និង​រឹត​ចំណង​កិច្ចសហប្រតិបត្តិការ។

សេចក្ដី​ប្រកាស​​នេះ ធ្វើឡើង​ស្រប​ពេលដែល​ចិនកំពុង​បន្ត​បង្កើន​វត្តមានយោធា និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសតាមរយៈសមយុទ្ធរួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ មួយ​វិញ​ទៀត សមយុទ្ធ​នេះ​ទៀត​សោត ក៏​កើត​ឡើង​​ចំ​ពេល​​ចិន​កំពុង​​​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជាមួយ​​លោកខាងលិច ជាពិសេសលើបញ្ហាដូចជា តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក បានពង្រឹងទំនាក់ទំនងការពារជាតិរបស់ខ្លួនជាមួយប្រទេសចិន ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ ដែល​នេះ​ជាទង្វើមួយ​បង្ក​​ឲ្យ​មានការព្រួយបារម្ភក្នុងចំណោមមហាអំណាចលោកខាងលិច អំពីការកើនឡើង​ឥទ្ធិពលក្នុងតំបន់របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង។

សមយុទ្ធ «Falcon Strike-2024» គឺជាសមយុទ្ធចុងក្រោយបំផុតក្នុងសមយុទ្ធយោធារួមគ្នារវាងចិន និងថៃ។ នៅឆ្នាំ​២០២២ ប្រទេសទាំងពីរបានធ្វើសមយុទ្ធ «Falcon Strike» ដែលមានកង​កម្លាំង​ទ័ពអាកាសមកពីភាគីទាំងពីរធ្វើការហ្វឹកហ្វឺនលើការការពារដែនអាកាស ការវាយប្រហារតាមអាកាស និងឈុតឆាកប្រយុទ្ធផ្សេងទៀត។

ក្រុមអ្នកវិភាគ បានលើកឡើងថា សមយុទ្ធរួមគ្នាចុងក្រោយនេះ គឺជាការបង្ហាញ​ឲ្យ​ឃើញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងប៉េកាំង និងទីក្រុងបាងកក ខណៈដែលប្រទេសចិនស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន និងប្រឆាំងនឹងវត្តមានសហរដ្ឋអាមេរិក​នៅ​ក្នុងតំបន់។

លោក Li Mingjiang សាស្ត្រាចារ្យនៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «ប្រទេសចិនចាត់ទុកសមយុទ្ធរួមទាំងនេះជាផ្នែកសំខាន់នៃយុទ្ធសាស្រ្តទូលំទូលាយរបស់ខ្លួន ក្នុងការកសាងភាពជាដៃគូសន្តិសុខកាន់តែរឹងមាំជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាអនុញ្ញាតឲ្យ​ប្រទេសចិនមិនត្រឹមតែបង្កើនសមត្ថភាពយោធារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអំណាច និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម