ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-ឥណ្ឌា ចាប់ដៃគ្នា ធ្វើការក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ ប្រទេសឥណ្ឌា កំពុងចាប់ដៃរុស្ស៊ី ធ្វើការលើកិច្ចព្រមព្រៀង ជុំវិញការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរនិងសមាសធាតុស្នូលសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Kudankulam ខណៈកិច្ចព្រមព្រៀងនេះ ត្រូវគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់១.២ពាន់លានដុល្លារអាមេរិក។

រោងចក្រ Kudankulam ដែលកំពុងសាងសង់ដោយមានជំនួយពីប្រទេសរុស្ស៊ី, បច្ចុប្បន្នមានម៉ាស៊ីនប្រតិបត្តិការចំនួនពីរ ដែលម៉ាស៊ីននីមួយៗមានសមត្ថភាពផ្គត់ផ្គង់ថាមពល ១ ០០០មេហ្គាវ៉ាត់ និងជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់រដ្ឋ Tamil Nadu នៅភាគខាងត្បូងប្រទេសឥណ្ឌា និងរដ្ឋផ្សេងៗទៀត។
ម៉ាស៊ីនចំនួនពីរដំបូងរបស់រោងចក្រនេះ បានដាក់ដំណើរការក្នុងឆ្នាំ២០១៣និង២០១៦ ខណៈម៉ាស៊ីនទី៣និងទី៤កំពុងដំណើរការសាងសង់ ហើយកិច្ចព្រមព្រៀងសម្រាប់ម៉ាស៊ីនទី៥និងទី៦ចុងក្រោយ គឺត្រូវបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំមុន នៅពេលរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។
នៅពេលសាងសង់រួចរាល់ Kudankulam នឹងក្លាយជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានកម្លាំង ៦ ០០០មេហ្គាវ៉ាត់។

យោងតាមកិច្ចព្រមព្រៀងនោះ, TVEL ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈគ្រប់គ្រងដោយក្រុមហ៊ុនមេ Rosatom របស់រដ្ឋរុស្ស៊ី គឺនឹងទទួលភារៈត្រួតពិនិត្យហើយផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ម៉ាស៊ីនទី៣និងទី៤ ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៣។
មិនត្រឹមប៉ុណ្ណឹង ឥណ្ឌាក៏កំពុងពិចារណាបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Rosatom សម្រាប់ការផលិតឥន្ធនៈនុយក្លេអ៊ែរនៅក្នុងប្រទេស ដើម្បីបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ប្រទេសទាំងពីរបានធ្វើការក្នុងឧស្សាហកម្មនុយក្លេអ៊ែររួមគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈសេចក្តីថ្លែងការណ៍រួមដែលចេញដោយទីក្រុងមូស្គូ និងញូវដែលីក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់រដ្ឋធានីរុស្ស៊ីកាលពីខែកក្កដា ក៏បានបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការទាក់ទងនឹងថាមពលនុយក្លេអ៊ែរនេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល