ព័ត៌មានអន្ដរជាតិ
សកម្មប្រយុទ្ធហ៊ូធីនៅយេម៉ែនបង្កើនការអុកឡុកនៅសមុទ្រក្រហម
នាវាដឹកប្រេងដែលបំពាក់ទង់ជាតិលីបេរីយ៉ានៅសមុទ្រក្រហមបានរងការវាយប្រហារបីដងកាលពីថ្ងៃអង្គារ រួមទាំងការវាយលុកដោយប្រើដ្រូនបណ្តែតទឹក (ដ្រូនទូក) ផ្ទុកគ្រាប់បែក ដែលទំនងជាយុទ្ធនាការមួយរបស់ពួកឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែន ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៤ខែសីហានេះ។
ការវាយប្រហារនេះបានកើតឡើងនៅពេលដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់សងសឹកនឹងអ៊ីស្រាអែលជុំវិញការធ្វើឃាតមន្ត្រីនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស់ គឺ លោក Ismail Haniyeh កាលពីចុងខែកក្កដានៅទីក្រុងតេអេរ៉ង់ ដែលបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា។
ការវាយលុករបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី បានបង្អាក់រំហូរទំនិញប្រចាំឆ្នាំ ដែលមានតម្លៃ១ពាន់ពាន់លានដុល្លារ តាមរយៈផ្លូវសមុទ្រដ៏មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មក្នុងចំណោមប្រជាជាតិនៅអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា ខណៈពេលដែលវាក៏បង្កឱ្យមានការប្រយុទ្ធដ៏ខ្លាំងក្លាសម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី ២។
មជ្ឈមណ្ឌលព័ត៌មានដែនសមុទ្ររួម ដែលជាកងកម្លាំងចម្រុះជាតិសាសន៍ គ្រប់គ្រងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឱ្យដឹងថា នាវាដែលគ្រប់គ្រងដោយប្រទេសក្រិកត្រូវបានវាយប្រហារជាលើកដំបូងនៅពេលដែលមានដ្រូនទូកផ្ទុកគ្រឿងផ្ទុះពីរបានបំផ្ទុះនៅជិតនាវានោះ ខណៈការវាយប្រហារលើកទីបីបានកើតឡើងប៉ុន្មានម៉ោងក្រោយមកនៅថ្ងៃអង្គារ ចម្ងាយប្រហែល១៨០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងកំពង់ផែ Hodeida កាន់កាប់ដោយក្រុមហ៊ូធី ដោយជំរុញឱ្យកងកម្លាំងសន្តិសុខប្រដាប់អាវុធនៅលើនាវាដឹកប្រេងបើកការបាញ់ប្រហារតបតវិញ។រហូតមកដល់ពេលនេះ ពួកហ៊ូធីមិនទាន់បានអះអាងទទួលខុសត្រូវចំពោះការវាយលុកនេះនោះទេ។
គួរបញ្ចាក់ថា ក្រុមហ៊ូធីបានកំណត់គោលដៅលើនាវាជាង៧០គ្រឿងជាមួយនឹងមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីខែតុលាឆ្នាំមុន។ ពួកគេបានរឹបអូសយកនាវាមួយ និងបានពន្លិចនាវាពីរគ្រឿងនិងបានសម្លាប់នាវិកបួននាក់។ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកផ្សេងទៀតត្រូវក៏បានស្ទាក់ចាប់ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហម ឬមិនបានទៅដល់គោលដៅ។
ក្រុមសកម្មប្រយុទ្ធ បានអះអាងថា ពួកគេបានកំណត់គោលដៅលើកប៉ាល់ដែលមានទំនាក់ទំនងទៅនឹងអ៊ីស្រាអែល សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ដើម្បីបង្ខំឱ្យបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ នាវាជាច្រើនដែលត្រូវបានវាយប្រហារមានទំនាក់ទំនងតិចតួច ឬគ្មានពាក់ព័ន្ធទៅនឹងជម្លោះ រួមទាំងមានមួយចំនួនទៀតបានទាក់ទងនឹងប្រទេសអ៊ីរ៉ង់ថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់