ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់កម្ទេចនាវា២គ្រឿងរបស់ក្រុមហ៊ូធីលើសមុទ្រក្រហម
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃទី១៣ខែសីហាថា ខ្លួនបានកម្ទេចនាវាក្រុមសកម្មប្រយុទ្ធហ៊ូធីចំនួនពីរគ្រឿងនៅលើសមុទ្រក្រហម ដោយចាត់ទុកនាវាទាំងពីរនោះគឺជា «ការគំរាមកំហែងជាក់ស្ដែង និងអាសន្ន» ចំពោះសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅក្នុងតំបន់។
CENTCOM បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «អាកប្បកិរិយាព្រហើន និងគ្រោះថ្នាក់នេះដោយក្រុមហ៊ូធី ដែលមានការគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់»។
ក្រុមហ៊ូធីនៅប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារលើកប៉ាល់ដឹកទំនិញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅលើសមុទ្រក្រហម និងឈូងសមុទ្រ Aden។ សកម្មភាពរបស់ក្រុមហ៊ូធី បានបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីផ្ទុះសង្គ្រាមថ្ងៃទី៧ខែតុលាឆ្នាំមុន។
សមុទ្រក្រហម គឺជាផ្លូវទឹកដែលប្រើញឹកញាប់បំផុតលើពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈ។
ភាពតានតឹងកំពុងកើនឡើងខ្ពស់នៅមជ្ឈិមបូព៌ា បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូលក្រុមហាម៉ាសគឺលោក Ismail Haniyeh កាលពីថ្ងៃទី៣១ខែកក្កដា នៅរដ្ឋធានីតេហេរ៉ង នៃប្រទេសអ៊ីរ៉ង់ និងការសម្លាប់របស់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី៣០ខែកក្កដា៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់