ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាង វាយចូលដីរុស្ស៊ី កាន់តែជ្រៅ ថែមទាំងចាប់បានទ័ពលោក ពូទីន ១០០នាក់
យោងតាមសេចក្តីរាយការណ៍របស់កាសែត Kyiv Independent នៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤, ប្រទេសអ៊ុយក្រែន បានអះអាងពីការវាយលុកចូលដីរុស្ស៊ីកាន់តែជ្រៅ និងថែមទាំងប្រកាសថា ខ្លួនចាប់បានកងទ័ពរបស់លោក ពូទីន ចំនួន១០០នាក់ទៀតផង ត្បិតព័ត៌មាននេះ មិនទាន់មានការឆ្លើយតបពីសំណាក់ទីក្រុងមូស្គូក៏ដោយ។

តំបន់ Kursk ព្រំដែនភាគខាងលិចប្រទេសរុស្ស៊ី ត្រូវរងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន ដល់ថ្នាក់អាជ្ញាធររុស្ស៊ីប្រកាសភាពអាសន្នតែម្តង។
ឥឡូវ ប្រមុខអ៊ុយក្រែនលោក Volodymyr Zelensky ចេញមុខបញ្ជាក់ថា កងទ័ពរបស់លោក បានរុលចូល១-២គីឡូម៉ែត្រទៀតហើយ ក្នុងតំបន់ Kursk ទោះរុស្ស៊ី បដិសេធក៏ដោយ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ការវាយលុកឆ្លងដែនរបស់អ៊ុយក្រែន បានឈានចូលសប្តាហ៍ទី២ ហើយវាជាការលុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញលេញក្នុងឆ្នាំ២០២២។
ត្បិតតែមានការវាយលុកនៅទីតាំងមួយចំនួនក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Heorhiy Tykhy សង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងកៀវ មិនចង់បានដីរុស្ស៊ីឡើយ។ ខ្លួនគ្រាន់តែរំពឹងថា រុស្ស៊ីនឹងនាំសន្តិភាពមកវិញក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បានគូសបញ្ជាក់ពីផែនការសម្រាប់ «តំបន់សន្តិសុខ» នៅខេត្ត Kursk ដើម្បីការពារព្រំដែនអ៊ុយក្រែន។
លោកស្រីបង្ហោះ Telegram ថា អ៊ុយក្រែននឹងរៀបចំជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលរុស្ស៊ីនៅក្នុងតំបន់សន្តិសុខ ហើយបើកច្រករបៀងជម្លៀសទាំងទៅទឹកដីរុស្ស៊ីនិងអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានផ្តាំទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនទទួលការសងសឹក ចំពោះការដែលខ្លួនវាយលុកទ្រង់ទ្រាយធំនៅតំបន់ Kursk។
ត្បិតមេដឹកនាំនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ មិនបញ្ជាក់លម្អិតថាតើការសងសឹកនោះបែបណាក៏ដោយ ប៉ុន្តែកាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនថា ទីក្រុងកៀវកំពុងត្រៀមខ្លួនសម្រាប់ការឆ្លើយតបដ៏សាហាវ ពីសំណាក់ភាគីរុស្ស៊ី ដែលអាចរួមទាំងការវាយប្រហារនៅក្នុងរដ្ឋធានីទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តរបស់រុស្ស៊ីមួយទៀតប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?