ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវថា ឆ្មាក៏មានអារម្មណ៍សោកសៅដូចមនុស្សដែរ
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oakland (Michigan) បានបោះពុម្ភការរកឃើញនេះ នៅក្នុងទស្សនាវដ្ដី Applied Animal Behavior Science នៅដើមខែសីហា បន្ទាប់ពីបានស៊ើបអង្កេតថា តើឆ្មាដឹងពីរបៀបកាន់ទុក្ខនៅពេលដែលសត្វចិញ្ចឹមផ្សេងទៀតរស់នៅក្នុងផ្ទះជាមួយបានបាត់បង់ជីវិត។

ការស្រាវជ្រាវបង្ហាញថា ឆ្មានឹងស៊ីតិច គេងច្រើន ចំណាយពេលច្រើនតែម្នាក់ឯង ហើយជារឿយៗស្វែងរកដៃគូដែលបានស្លាប់របស់ពួកវា។ សត្វឆ្មាក៏អាចបង្កើតសំឡេងស្រដៀងនឹងសម្លេងមនុស្ស ហើយសំលេងរំខាននេះគឺជាសញ្ញាមួយដែលឆ្មាក៏មានអារម្មណ៍អវិជ្ជមាន ក្នុងន័យនោះសត្វកំពុងយំ។ ប្រភេទនៃការបង្ហាញរបស់សត្វឆ្មានេះ ត្រូវបានគេនិយាយថា មានភាពស្រដៀងគ្នាជាមួយនឹងជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្ស។
អ្នកស្រី Vonk មកពីសាកលវិទ្យាល័យ Michigan បានចែករំលែកជាមួយ The Sunday Times ថា «យើងមានទំនោរគិតថាឆ្មាគឺនៅឆ្ងាយ និងមិនអាចសេពគប់បាន ខុសពីសត្វឆ្កែ។ ប៉ុន្តែការសិក្សានេះបានបង្ហាញពីគំនិតខុស។ សត្វឆ្មាងាយនឹងធ្លាក់ចូលទៅក្នុងភាពទទេរ និងសោកសៅនៅពេលដែលបាត់បង់មិត្តដែលរស់នៅជាមួយគ្នាអស់រយៈពេលជាយូរ»។
ក្នុងនោះ លោកស្រីពន្យល់ថា ការស្រក់ទឹកភ្នែកមិនមែនជាសញ្ញានៃការសោកសៅចំពោះសត្វនេះទេ។ ភ្នែករបស់ឆ្មានឹងស្រក់ទឹកសម្រាប់ហេតុផលមួយចំនួនទាក់ទងនឹងសុខភាព ជាជាងដោយសារអារម្មណ៍។ មូលហេតុនៃទឹកភ្នែកក្នុងឆ្មារួមមានការរលាកភ្នែកពីអ្វីមួយដែលលោតចូលទៅក្នុងភ្នែក ឬការខ្វាចពីឆ្មាផ្សេងទៀត។ ទឹកភ្នែកក៏អាចកើតឡើងនៅពេលដែលឆ្មាមានជំងឺឆ្លង ដូចជាការឆ្លងមេរោគផ្លូវដង្ហើមខាងលើ។
ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវបានណែនាំដល់ម្ចាស់សត្វចិញ្ចឹម ឲ្យឧស្សាហ៍លេងជាទៀងទាត់ ថើប និងត្រដុសឆ្មារបស់ពួកគេ ដើម្បីធ្វើឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើង។ ក្នុងករណីខ្លះប្រសិនបើមិនមានពេលច្រើនដើម្បីលេងជាមួយឆ្មា ម្ចាស់អាចគិតអំពីការចិញ្ចឹមសត្វមួយទៀតនៅក្នុងផ្ទះ។ ការមានមិត្តថ្មីមួយឬពីរបីនឹងជួយឆ្មារបស់អ្នកឲ្យមានអារម្មណ៍មិនសូវឯកោ ហើយរីករាយម្តងទៀតក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?