ព័ត៌មានអន្ដរជាតិ
អង្រួនពិភពលោក! Kyal Sin ជានិមិត្តរូបនៃការតវ៉ាប្រឆាំងរដ្ឋប្រហារ បន្ទាប់ពីត្រូវកងទ័ពមីយ៉ាន់ម៉ាបាញ់សម្លាប់
កាលពីថ្ងៃពុធ រូបថតចុងក្រោយមុនពេលស្លាប់របស់នារីវ័យ១៩ឆ្នាំឈ្មោះ Kyal Sin ក្នុងការតវ៉ានៅទីក្រុង Mandalay ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

ដោយពាក់អាវយឺតពណ៌ខ្មៅជាមួយពាក្យថា “Everything will be OK”, នាងអាចត្រូវបានគេឮក្នុងវីដេអូអំឡុងការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារ ដោយនាងបានស្រែកថា “យើងនឹងមិនរត់ទេ!”។ មិនយូរប៉ុន្មាននាងត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងបាញ់ចំក្បាល។

យោងតាមការបូកសរុបរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា Kyal Sin គឺជាម្នាក់ក្នុងចំណោមមនុស្ស៣៨នាក់ ដែលត្រូវបានសម្លាប់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញការសម្លាប់នេះទេ។
Kyal Sin ដែលក៏ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា Angel ឬឈ្មោះជាភាសាចិនរបស់នាងគឺ Deng Jia Xi បានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងកងទ័ព ដែលបានប្រើអំពើហិង្សាកាន់តែខ្លាំងដើម្បីបង្ក្រាបចលនាបាតុកម្ម។

ឃ្លានៅលើអាវរបស់នាង បានបង្កភាពល្បីល្បាញយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ក្នុងចំណោមអ្នកប្រឆាំងរដ្ឋប្រហារ។
កាលពីថ្ងៃព្រហស្បតិ៍ រូបថតរបស់ Kyal Sin ក៏ត្រូវបានបង្ហាញនៅក្នុងបាតុកម្មទូទាំងប្រទេសដែលមានប្រជាជនចំនួន៥៤លាននាក់មួយនេះផងដែរ។

អ្នកកាន់ទុក្ខរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមពិធីបុណ្យសពរបស់នាង។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកកាន់ទុក្ខដែលភាគច្រើនមានវ័យក្មេងដូចនាង បានមកមើលមឈូសរបស់នាងនិងច្រៀងចម្រៀងតវ៉ា ដោយលើកម្រាមដៃបីជាសញ្ញាតស៊ូហើយបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?