Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​​​បញ្ជូន​​​​គណៈប្រតិភូ​ចរចា​​បទ​ឈប់​បាញ់ជាមួយ​ហាម៉ាស​​​

បានផុស

នៅ

​​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​ដែល​ជាសម្ព័ន្ធ​​ផ្គត់ផ្គង់​អាវុធ​ឱ្យ​ខ្លួន ​​​​បាន​បញ្ជូន​គណៈប្រតិភូ​​​ទៅកាន់​​ប្រទេសកាតា​​​ដែល​ជា​អ្នកសម្របសម្រួល​​​សម្រាប់​កិច្ច​ចរចា​បទ​ឈប់​បាញ់​​លើក​ទី២ ដែល​បាន​រាំង​ស្ទះ​ជិត​១ឆ្នាំ បន្ទាប់​ពី​​កិច្ចព្រម​ព្រៀង​បទ​ឈប់បាញ់​លើក​ទី១​​​​ផុតសុពលភាព​កាល​ពីដើម​​ឆ្នាំ​នេះ​។

តាមសេចក្តី​រាយការណ៍​​​ របស់​បណ្តាញ​សារព័ត៌មាន Aljazeera មុន​កិច្ច​ប្រជុំ​ចរចា​នេះ​កើត​ឡើង រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ​និងនាយក​រដ្ឋមន្ត្រី​ប្រទេសកាតា Sheikh Mohammed bin Abdulrahman Al Thani ​បាន​​អំពាវនាវ​ឲ្យ​គ្រប់ភាគី​​​ជម្លោះ​​​​កុំធ្វើសកម្ម​អ្វី​ដែល​ប៉ះពាល់​ដល់​ដំណើរការ​​ចរចា​ដ៏សំខាន់​នេះ​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​ (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​កាតា ក្នុងជំនួប​កន្លងមក។ American Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេ​ស​កាតា​ដែល​ជា​អ្នក​​ផ្គត់ផ្គង់​ចុង​ផ្តើម​​ដ៏សំខាន់​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន​​​​នៅតំបន់ហ្គាហ្សា និង ជា​​ប្រទេស​ដែល​ដាក់​​​មូល​ដ្ឋាន​​ទ័ព​អាមេរិក​​ បានខិត​ខំ​យ៉ាង​ខ្លាំង​ក្នុងការ​នាំ​ភាគី​ជម្លោះ​ គឺ​​អ៊ីស្រាអែល​ និង​ក្រុមហាម៉ាស​​ ប៉ាឡេស្ទីន​ឱ្យ​ជួប​ចរចាគ្នា​។

​ក្នុងកិច្ច​ចរចា​​កាល​ពី​ចុង​ឆ្នាំ​២០២៣ ភាគី​ជម្លោះ​បាន​​ព្រម​ព្រៀង​លើ​បទ​ឈប់បាញ់​រយៈ​ពេលខ្លី​ត្រឹម​តែ​៤ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពីថ្ងៃទី​២៤ខែវិច្ឆិកា​ឆ្នាំ​២០២៣ និ​ង​បញ្ចប់​​នៅថ្ងៃទី​៣០ខែ​វិច្ឆិកា បន្ទាប់​ពី​ពន្យា​ពីរលើក ដោយការ​ពន្យា​​មួយលើកៗ​​រយៈពេលត្រឹម​​២៤ម៉ោង ហើយការ​​បញ្ចប់​បទ​ឈប់​​បាញ់​នាពេល​នោះត្រូវ​ភាគី​អ៊ីស្រាអែល​​ចោទ​ក្រុមហាម៉ាស​ថា បាន​បំពាន​​បទ​ឈប់​បាញ់។

​រាល់​ការ​ចរចា​បទឈប់​បាញ់​​រវាង​អ៊ីស្រាអែល​និងក្រុមហាម៉ាស​​ផ្តោត​លើ​រឿង​សំខាន់​ពីរ ទី​១​គឺ​ការ​ដោះ​ដូរ​ចំណាប់ខ្មាំង​ដែលក្រុមហាម៉ាស​ចាប់​​កាល​ពី​ការ​វាយប្រហារ​ថ្ងៃទី​៧​តុលា​២០២៣ ជាមួយ​អ្នក​ទោស​​​ក្រុមហាម៉ាស​ដែល​អ៊ីស្រាអែល​ចាប់​ឃុំឃាំង​ជាយូរដែល​ភាគច្រើន​ជាមេដឹកនាំ​ចលនា​តស៊ូ។ ចំណែក​​ឯ របៀប​វារៈសំខាន់​ទី​២​ក្នុងការ​ចរចា​បទ​ឈប់បាញ់​គឺ ​ការ​បើក​​ផ្លូវ​ជំនួយ​មនុស្សធម៌​​ឱ្យ​កាន់តែ​ទូលា​យចូល​ទៅកាន់​​តំបន់ហ្គាហ្សា​ដែល​មាន​ជន​ស៊ីវិល​​ជាង​១លាន​នាក់​កំពុងជួបប្រទះ​ការខ្វះខាត​។​

រូបភាព​នៃ​ការ​ខូចខាត​និង​ការ​រស់​នៅ​តំបន់ហ្គាហ្សា​ក្រោយ​ការ​កម្ទេច​របស់អ៊ីស្រាអែល។ AP

ការ​ចរចា​​​រវាង​​ភាគីជម្លោះ​ទាំង​ពីរ​បាន​​ជាប់​គាំង​ម្តងហើយ​ម្តងទៀត ដោយសារ​ការដាក់​លក្ខខ័ណ្ឌតឹងរឹង​ពេក​ពីភាគីទាំងសងខាង ហើយ ការ​សម្លាប់​មេដឹកនាំ​​នយោបាយ​របស់​​ហាម៉ាស​​លោក Ismail Haniyeh កាល​ពីខែ​មុន​នៅ​ប្រទេស​អ៊ីរ៉ង់​ ក៏ធ្វើ​ឱ្យ​រះ​ស្ទះ​ដំណើរការ​ចរចា​​នេះ​ដែរ។ ប៉ុន្តែសហរដ្ឋអាមេរិក​តែងតែ​ជំរុញ​ឲ្យ​ភាគី​​ហាម៉ាស​ទទួល​យក​លក្ខខ័ណ្ឌ​​​ និង​ងាក​ទៅរក​តុ​ចរចា​វិញ។

រាល់​ការ​ចរចា​ដែលសម្រេច​បាន​ គេសង្កេតឃើញ​ ក្រុមហាម៉ាស​តែង​មាន​ប្រៀប​ដូច​ជា ការ​ទទួល​បាន​អ្នក​ទោស​សំខាន់​ៗ​​ដែលជាមេដឹកនាំ​និង​សកម្ម​ប្រយុទ្ធ​របស់ខ្លួន ​ហើយអ៊ីស្រាអែល​ទទួល​បាន​ចំណាប់ខ្មាំង​កុមារ​ៗនិង​ស្រ្តី​ចាស់ៗ​ដែល​ក្រុមហាម៉ាស​ចាប់ទៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទីute មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៧ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម