លោក Joe Biden និយាយថា លោកបានឈ្នះសម្លេងឆ្នោតច្រើនជាងបេក្ខជនណាៗទាំងអស់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden និយាយថា លោកបានឈ្នះសម្លេងឆ្នោតច្រើនជាងបេក្ខជនណាៗទាំងអស់

Published

on

បើទោះជារដ្ឋសំខាន់ៗស្ថិតក្នុងដំណាក់កាលរាប់សន្លឹកឆ្នោតក៏ដោយ ប៉ុន្តែបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននិយាយថា គាត់បានទទួលសម្លេងឆ្នោតគាំទ្រច្រើនជាងបេក្ខជនប្រធានាធិបតីណាៗទាំងអស់ ។

ការអះអាងនោះគឺជាការពិត ខណៈគិតត្រឹមពេលនេះលោក Biden បានទទួលសម្លេងគាំទ្រពីអ្នកបោះឆ្នោតចំនួន ៧០.៥ លាននាក់ពោលគឺច្រើនជាងលោក Trump ចំនួន ៣ លាននាក់ដែលមានចំនួ ៦៧.២ លាននាក់ ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតី Barack Obama គឺជាបេក្ខជនប្រធានាធិបតីដែលទទួលបានសម្លេងគាំទ្រភាគច្រើនបំផុតចុងក្រោយគេដោយលោកមានអ្នកបោះឆ្នោតគាំទ្រចំនួន ៦៩.៥ លាននាក់ក្នុងឆ្នាំ ២០០៨ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម