Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺ Mpox Clad 1 ដ៏គ្រោះថ្នាក់ ចាប់ផ្តើមរាលដាលចេញពីអាហ្វ្រិក

បានផុស

នៅ

ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជាសកលថា Mpox គឺជាជំងឺរាតត្បាតគួរឲ្យព្រួយបារម្ភ​ ស្រាប់តែប្រទេសស៊ុយអែត បានរកឃើញករណីទី១របស់ខ្លួន ហើយនេះគឺជាករណីឆ្លងលើកដំបូងនៃវីរុសជំនាន់ថ្មីដ៏គ្រោះថ្នាក់ (Clad 1) នៅខាងក្រៅទ្វីបអាហ្វ្រិក។

អ្នកជំងឺ Mpox (រូបថត៖ ERNESTO BENAVIDES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mpox គឺជាមេរោគដែលមានឈ្មោះដើម Monkeypox ហើយវាត្រូវចែកចេញជា២ថ្នាក់ មួយគេហៅថា Clad 1 និងមួយទៀតគឺ Clade 2។ វីរុសថ្នាក់ Clade 2 គឺជាជំនាន់ចាស់ដែលរីករាលដាលតាំងតែពីឆ្នាំ២០២២មក ហើយមិនសូវធ្ងន់ធ្ងរទេ ប៉ុន្តែវីរុស Clad 1 នាពេលនេះ គឺជាមេរោគជំនាន់ថ្មីដែលធ្ងន់ធ្ងរ និងកាចសាហាវជាងមុន។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤, ក្រសួងសុខាភិបាលស៊ុយអែត បានរកឃើញករណីលើកដំបូងនៃ Mpox Clad1 លើបុគ្គលដែលទើបវិលត្រឡប់មកពីទ្វីបអាហ្វ្រិក ហើយបច្ចុប្បន្ន កំពុងទទួលការព្យាបាលនៅទីក្រុង ស្តុកខុល។

គ្រូពេទ្យព្យាបាលជំងឺ Mpox (រូបថត៖ Getty)

ត្បិតតែមានក្តីបារម្ភថា អាចមានមនុស្សផ្សេងទៀតនៅស៊ុយអែត ឆ្លងជំងឺនេះរួចហើយក៏ដោយ ប៉ុន្តែក្រសួងអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ព្រួយខ្លាំងពេកចំពោះរឿងនេះ។

វ៉ាក់សាំងក៏​មានទុកចាក់ឲ្យ​អ្នក​មាន​ហានិភ័យ​ខ្លាំង​បំផុតឬ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ឆ្លង​រោគដែរ ប៉ុន្តែ​ក្រុម​ជំនាញ​បារម្ភ​ថា បច្ចុប្បន្នវ៉ាក់សាំងមិនទាន់មានគ្រប់គ្រាន់សម្រាប់ចាក់លើមនុស្សគ្រប់គ្នានោះទេ។

វ៉ាក់សាំង Mpox (រូបថត៖ Getty)

ជំងឺនេះចេញរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ដំបៅស្បែក និងអាចស្លាប់បាន។​ វាឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជារួមភេទ ប៉ះពាល់ស្បែកទល់ស្បែក និងការនិយាយឬដកដង្ហើមនៅជិតមនុស្សម្នាក់ទៀត។

មនុស្សយ៉ាងតិច៤៥០នាក់ បានស្លាប់ពេលជំងឺ Mpox ផ្ទុះឡើងដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់តំបន់អាហ្វ្រិកកណ្តាល និងខាងកើត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO ប្រកាសអាសន្នជាសកល ចំពោះជំងឺ Mpox

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម