ព័ត៌មានអន្ដរជាតិ
អាមេរិក និងប្រេស៊ីល ប្រាប់ពីដំណោះស្រាយមួយ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡា
ក្រោយមានភាពចម្រូងចម្រាសខ្លាំងក្នុងការបោះឆ្នោតនៅវ៉េណេស៊ុយអេឡាកាលពីចុងខែកក្កដាដែលឈានដល់ការធ្វើបាតុកម្មនោះ សហរដ្ឋអាមេរិកនិងប្រទេសប្រេស៊ីលបានលើកឡើងពីដំណោះស្រាយមួយសម្រាប់បក្សកាន់អំណាច និងបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា ដោយនោះគឺការរៀបចំការបោះឆ្នោតសាជាថ្មីម្ដងទៀត។

សហរដ្ឋអាមេរិក បានច្រានចោលនូវការអះអាងរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលបានប្រកាសពីជោគជ័យសម្រាប់អាណត្តិទី៣របស់ខ្លួន ដោយចាត់ទុកថាវាជាការបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ។ លោក ម៉ាឌូរ៉ូ បានប្រកាសថា ខ្លួនទទួលសម្លេងគាំទ្រ ៥១,២% ទល់នឹង ៤០,២% បើធៀបនឹងបក្សប្រឆាំង។ យ៉ាងណាមិញ រដ្ឋាភិបាលកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ មិនបានបង្ហាញពីទិន្នន័យលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ ពោលគឺចេញផ្សាយតែលទ្ធផលជាតួលេខប៉ុណ្ណោះ។
ក្រៅតែពីការបដិសេធទទួលស្គាល់លទ្ធផលនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកគាំទ្រឲ្យមានការបោះឆ្នោតម្ដងទៀតនៅវ៉េណេស៊ុយអេឡា ខណៈបាតុកម្មកំពុងផ្ទុះឡើងខ្លាំងនៅទូទាំងប្រទេស ហើយមេបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្របន្តបាតុកម្មរហូតដល់បក្សកាន់អំណាចយល់ព្រមទទួលស្គាល់ពីបរាជ័យរបស់ខ្លួន។ បក្សប្រឆាំង បានអះអាងថា ខ្លួនមានព័ស្ដុតាងជាឯកសារព្រីននៃទិន្នន័យឆ្នោត ដែលបញ្ជាក់ថាពួកគេទទួលសម្លេងគាំទ្រច្រើនជាង២ភាគ៣ឯណោះ គឺយកឈ្នះដាច់លើលោក ម៉ាឌូរ៉ូ តែម្ដង។

ចំណែកឯលោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល ក៏មិនខុសពីសហរដ្ឋអាមេរិកនោះដែរ ដោយកាលពីថ្ងៃព្រហស្បតិ៍បានស្នើឲ្យលោក ម៉ាឌូរ៉ូ រៀបចំការប្រកួតប្រជែងថ្មីមួយជាមួយបក្សប្រឆាំង ហើយត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ។ លោក Lula បានប្រាប់ថា ការបោះឆ្នោតថ្មី ជាដំណោះស្រាយដ៏មានសក្ដានុពលសម្រាប់វិបត្តិនយោបាយក្នុងប្រទេសវ៉េណេស៊ុយអេឡា។
លោក Lula បាននិយាយថា៖ «លោក ម៉ាឌូរ៉ នៅមានពេលកាន់តំណែង៦ខែទៀត។ អាណត្តិរបស់គាត់នឹងបញ្ចប់ត្រឹមខែមករាឆ្នាំក្រោយ។ ដូច្នេះគាត់គឺជាប្រធានាធិបតីនៃសាធារណរដ្ឋ ដោយមិនគិតពីការបោះឆ្នោត។ ដូច្នេះបើគាត់មានសុភវិនិច្ឆ័យ គាត់អាចព្យាយាមអំពាវនាវទៅប្រជាជនវ៉េណេស៊ុយអេឡា ហើយប្រហែលជារៀបចំការបោះឆ្នោតថ្មី បង្កើតជាលក្ខណៈវិនិច្ឆ័យសម្រាប់ការចូលរួមរបស់បេក្ខជនទាំងអស់»។
មេដឹកនាំប្រទេសប្រេស៊ីល ក៏បានប្រាប់ផងដែរថា ការបង្កើតឲ្យមាន «រដ្ឋាភិបាលចម្រុះ» អាចជាដំណោះស្រាយមួយផ្សេងទៀតសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។
យ៉ាងណាមិញ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង បានច្រានចោលនូវគំនិតដែលលើកឡើងដោយលោក បៃដិន និងលោក Lula។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់វ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃទី២៩ខែកក្កដាថា លោក ម៉ាឌូរ៉ូ បានយកឈ្នះក្នុងការបោះឆ្នោតសកល និងបន្តកាន់តំណែងរយៈពេល៦ឆ្នាំទៀត។ យ៉ាងណា លទ្ធផលនេះត្រូវបានជំទាស់ដោយគណបក្សប្រឆាំង ក៏ដូចជាសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅអាមេរិកឡាទីន និងសហភាពអឺរ៉ុប ដោយចោទថាលទ្ធផលបោះឆ្នោតត្រូវបានក្លែងបន្លំ ព្រោះក្រុមប្រឹក្សាបោះឆ្នោតជាតិមិនបានបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់