ព័ត៌មានអន្ដរជាតិ
សង្គ្រាមហ្គាហ្សាសម្លាប់មនុស្សលើស៤ម៉ឺននាក់ និងបង្ករបួសជិត១០ម៉ឺននាក់
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៤០០០០នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៦ខែសីហានេះ។

ក្រៅពីមានមនុស្សស្លាប់កើនដល់ជាង៤ម៉ឺននាក់ ការវាយលុករបស់អ៊ីស្រាអែលក៏បានធ្វើឱ្យមនុស្ស ៩២៤០១ នាក់រងរបួស និងបានជម្លៀសប្រជាជនជាង៨៥ភាពរយចេញពីផ្ទះរបស់ពួកគេដោយមិនបែងចែករវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធក្នុងចំនួនអ្នកស្លាប់នោះទេ។ ទោះយ៉ាងណា សេចក្តីប្រកាសនេះបានធ្វើឡើងក្នុងអំឡុងពេលដែលមានការជំរុញមួយផ្សេងទៀតពីអ្នកសម្រុះសម្រួលអន្តរជាតិដើម្បីឈានទៅដល់បទឈប់បាញ់នៅក្នុងសង្គ្រាមដែលឥឡូវនេះចូលដល់ខែទី១១ ហើយ។
មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សា បានព្យាយាមកំណត់អត្តសញ្ញាណអ្នកស្លាប់ឱ្យបានពេញលេញ នៅពេលដែលសាកសពត្រូវបានបញ្ជូនចូលទៅក្នុងមន្ទីរពេទ្យ និងកន្លែងបញ្ចុះសពជាច្រើន ចំពេលមានភាពវឹកវរនៃសង្រ្គាម និងការផ្លាស់ទីលំនៅមានភាពធ្ងន់ធ្ងរ។ នៅក្នុងរបាយការណ៍លម្អិតចុងក្រោយបំផុតអំពីអ្នកស្លាប់ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថាមនុស្ស ៤០០០៥នាក់ត្រូវបានសម្លាប់។
ទោះជាបែបណា មន្ត្រីសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាច្រើនជាងនេះ ដោយសារសាកសពជាច្រើននៅតែកប់នៅក្រោមគំនរបាក់បែកអគារដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាស ខណៈការវាយលុកតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជាយុទ្ធនាការយោធាដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
លើសពីនេះទីបញ្ចុះសពជាច្រើនមិនអាចទៅដល់បាន ដែលធ្វើឲ្យគ្រួសារដែលភៀសខ្លួនចេញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកប់សាកសពរបស់ពួកគេនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅក្នុងទីធ្លាផ្ទះនៅតាមដងផ្លូវ និងនៅក្រោមជណ្តើរផ្ទះរបស់ពួកគេ ខណៈជិត ៨៥ភាគរយនៃប្រជាជន ២,៣លាននាក់នៅហ្គាហ្សាបានភៀសខ្លួនជាច្រើនដងនៅទូទាំងតំបន់នេះដើម្បីគេចចេញពីការវាយលុក។

សង្គ្រាមនេះក៏បានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំមួយនៅតំបន់ហ្គាហ្សា រួមមានហានិភ័យខ្ពស់នៃគ្រោះទុរភិក្ស ហើយមនុស្សជាង ៤៩ម៉ឺននាក់ឬថាច្រើនជាងមួយភាគប្រាំនៃចំនួនប្រជាជន ត្រូវបានគេរំពឹងថា នឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរបំផុតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រព័ន្ធអនាម័យរបស់ហ្គាហ្សាត្រូវបានបំផ្លាញ ដោយបន្សល់ទុកអាងទឹកស្អុយ និងគំនរសំរាមនៅក្នុងជំរុំតង់ដែលពោរពេញទៅដោយគ្រួសារដែលផ្លាស់ទីលំនៅ។
យោងតាមការវិភាគទិន្នន័យផ្កាយរណបដោយ Corey Scher និង Jamon Van Den Hoek អ្នកជំនាញក្នុងការគូសផែនទីការខូចខាតក្នុងអំឡុងពេលសង្រ្គាមបានឱ្យដឹងថា ការវាយលុកទំនងជាខូចខាត ឬបំផ្លាញ៥៩ភាគរយ នៃរចនាសម្ព័ន្ធទាំងអស់នៅហ្គាហ្សាត្រឹមថ្ងៃទី ៣ខែកក្កដា រួមទាំង៧០ភាគរយ នៃអគារនៅភាគខាងជើងហ្គាហ្សា។
គួរបញ្ជាក់ថា ជម្លោះបានចាប់ផ្តើមកាលពីថ្ងៃទី ៧ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ខ្មាំងប្រហែល២៥០ នាក់ទៅកាន់តំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលថាអ្នកជាប់ឃុំ ១១១ មិនត្រូវបានដោះលែងទេ ដែលក្នុងនោះមានស្រ្តី១៥ នាក់ និងកុមារ២នាក់ដែលមានអាយុក្រោម ៥ឆ្នាំ រួមទាំងសាកសព៣៩ នាក់ ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?