ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីបំផ្លិចបំផ្លាញនៅដែនដី Puerto Rico ព្យុះ Ernesto បង្កើនឥទ្ធិពលសំដៅ Bermuda
បន្ទាប់ពីបានធ្វើឱ្យមនុស្សរាប់សែននាក់នៅដែនដី Puerto Rico របស់សហរដ្ឋអាមេរិកស្ថិតនៅតំបន់ការីបប៊ីន (Caribbean) ប្រឈមការខ្វះខាតថាមពលនិងទឹកស្អាតប្រើប្រាស់ ខ្យល់ព្យុះ Ernesto បានវិវដ្តទៅជាព្យុះប្រភេទទី២កាលពីយប់ថ្ងៃព្រហស្បតិ៍ នឹងមានទិសឆ្ពោះទៅដែនដី Bermuda ស្ថិតនៅសមុទ្រអាត្លង់ទិកខាងជើងនិងស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៦ខែសីហានេះ។
ការព្រមានពីខ្យល់ព្យុះ Ernesto បានចូលជាធរមានសម្រាប់ដែនដី Bermuda ដែលត្រូវបានគេរំពឹងថានឹងបោកបក់មកជិតតំបន់ប្រជុំកោះនេះនៅថ្ងៃសៅរ៍។ ព្យុះនេះមានចំងាយប្រហែល៦៦០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Bermuda កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលខ្យល់បក់អតិបរមាបានកើនឡើងដល់១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះនេះកំពុងផ្លាស់ទីពីភាគខាងជើងទៅភាគឦសានក្នុងល្បឿន២២គីឡូម៉ែត្រក្នុងមួយម៉ោងលើផ្ទៃទឹក។
ព្យុះ Ernesto ត្រូវបានគេព្យាករណ៍ថា អាចឈានដល់ប្រភេទ៣នៅថ្ងៃសុក្រ ហើយបន្ទាប់មកចុះខ្សោយនៅពេលវាខិតជិតដល់ដែនដី Bermuda ដែលត្រូវបានព្យាករណ៍ថានឹងបង្កឱ្យមានភ្លៀងធ្លាក់ពី១៥ទៅ៣០សង់ទីម៉ែត្រ ជាមួយនឹងភ្លៀងរហូតដល់ ៣៨សង់ទីម៉ែត្រនៅក្នុងតំបន់ដាច់ស្រយាល។
កាលដែលព្យុះErnestoបានបក់កាត់ ដែនដី Puerto Rico កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនជាង២៩ម៉ឺននាក់ក្នុងចំណោមប្រជាជន ១,៤លាននាក់នៅតែមិនមានថាមពលប្រើប្រាស់ ខណៈមនុស្សរាប់រយពាន់នាក់ក៏គ្មានទឹកស្អាតប្រើប្រាស់ផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ