Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​កាត់ទោស​ស្ត្រី​ម្នាក់​ឲ្យ​ជាប់​គុក​១២​ឆ្នាំ ព្រោះ​បរិច្ចាគ​លុយ​៥២ដុល្លារ​ជួយ​អ៊ុយក្រែន

បានផុស

នៅ

ស្ត្រី​ម្នាក់​ឈ្មោះ Ksenia Khavana កាល​ពី​ថ្ងៃ​​ទី​១៥​​ខែ​សីហា​ ត្រូវ​តុលាការ​រុស្ស៊ី​​​​កាត់ទោស​​ពី​បទ​ក្បត់​ជាតិ ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​១២​​ឆ្នាំ ក្រោយ​រក​ឃើញ​ថា​នាង​ធ្លាប់​​​បរិច្ចាគ​ប្រាក់​ចំនួន ៥២​ដុល្លារជួយ​ដល់​ប្រទេស​អ៊ុយក្រែន។

Ksenia Khavana (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង Khavana មាន​សញ្ជាតិ​ពីរ​គឺ​អាមេរិក និង​រុស្ស៊ី។ នាង​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ទីក្រុង Yekaterinburg កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ មុន​​​តុលាការ​បើក​សវនាការ​រឿង​ក្ដី​របស់​នាង​កាល​ពី​សប្ដាហ៍​មុន។ Khavana មាន​អាយុ​៣៣​ឆ្នាំ គឺ​ជា​អតីត​អ្នក​រាំ​របាំ​​បាឡេ ដែល​បាន​​ទទួល​សញ្ជាតិ​អាមេរិក ក្រោយ​ពេល​រៀបការ​ជាមួយ​បុរស​​​ជនជាតិ​អាមេរិក​​ម្នាក់ ហើយ​​ទៅ​រស់នៅ​ឯ​​ទីក្រុង Los Angeles។ នាង Khavana បាន​វិល​ត្រឡប់​ទៅ​រុស្ស៊ី​វិញ ដើម្បី​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​របស់​នាង។ ពេល​​ទៅ​ដល់​ទីក្រុង Yekaterinburg ប៉ូលិស​រុស្ស៊ី​បាន​រឹបអូស​​ទូរសព្ទ​​នាង ហើយ​រក​ឃើញ​ព័ស្តុតាង​​ពី​ការ​ចូល​បរិច្ចាគ​ប្រាក់​​ជួយ​ដល់អ៊ុយក្រែន។

ទីភ្នាក់ងារ​សន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយថា Khavana «ប្រមូលប្រាក់យ៉ាងសកម្ម ក្នុងផលប្រយោជន៍សម្រាប់​អង្គការអ៊ុយក្រែនមួយ ដែលក្រោយមកត្រូវបានប្រើប្រាស់ដើម្បីទិញការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ដ សម្ភារៈ អាវុធ និងគ្រាប់រំសេវសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។

អ្នកនាំពាក្យសន្តិសុខជាតិ​អាមេរិក លោក John Kirby បានប្រកាស​ថា ការចោទ​ប្រកាន់​ និងការកាត់ទោស Khavana គឺជា​ការផ្តន្ទាទោសដ៏ឃោរឃៅ ហើយ​មន្ត្រី​អាមេរិក​កំពុង​ធ្វើ​ការ​ដើម្បី​ទទួល​​បាន​​កុងស៊ុល​ទាក់ទង​ទៅ​កាន់ Khavana។ លោក Kirby បាន​​​សង្កត់​ធ្ងន់​​ថា ត្រឹម​ប្រាក់ ៥០​ដុល្លារ «ហៅ​ថា​អំពើ​ក្បត់​ជាតិ​គឺ​ជា​រឿង​ឆ្កួត​លីលា​មែនទែន»។

មេធាវីរបស់ Khavana គឺលោក Mikhail Mushailov បាននិយាយថា លោក​គ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។ លោក​​មេធាវី បាន​ថ្លែង​ថា Khavana ទទួល​ស្គាល់​ថា នាង​បាន​បរិច្ចាគ​ប្រាក់​ឲ្យ​មូលនិធិ​​​​​មួយ​ប្រាកដ​មែន តែ​នាង​មិន​បាន​ដឹង​ទេ​​ថា ប្រាក់​ទាំង​នោះ​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​បែប​នេះ​ឡើយ។

សូម​បញ្ជាក់​ថា ចាប់តាំងពីការបញ្ជូនទាហានចូល​វាយ​លុក​អ៊ុយក្រែនក្នុងខែកុម្ភៈ​ឆ្នាំ​២០២២ រុស្ស៊ី​​បាន​ធ្វើ​ការ​​បង្ក្រាប​យ៉ាង​សកម្ម​​ទៅលើ​អ្នក​ប្រឆាំង និងបានអនុម័តច្បាប់​ថ្មី​មួយ​ សម្រាប់​ដាក់​ទោស​ជន​ណា​ដែល​​ទិតៀនប្រតិបត្តិការ​​​វាយ​លុក​របស់​រុស្ស៊ី​នៅអ៊ុយក្រែន ក៏​ដូចជា​ធ្វើ​ឲ្យ​ខូចកិត្តិយសយោធារុស្ស៊ី។ ក្ដី​ព្រួយ​បារម្ភ​បាន​​កើន​ឡើង​ជា​ខ្លាំង​បន្ទាប់​ពី​ការ​បង្កើត​ច្បាប់​នេះ​ឡើង ហើយ​ជា​​ពិសេស​​គឺ​រុស្ស៊ី​បាន​កំណត់​​ជន​ជាតិ​អាមេរិក​ជា​គោលដៅ​ចម្បង​ក្នុង​ការ​ចាប់​ឃាត់​ខ្លួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ២៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អត្រា​កំណើត​នៅ​ប្រទេស​ថៃ ធ្លាក់​ចុះ​ក្រោម​៥០ម៉ឺន​នាក់ មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៨០​ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម