Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារតែកាបូប LV របស់ស្រ្តីចិនម្នាក់ ជើងហោះហើរ China Express ត្រូវពន្យារមួយម៉ោង

បានផុស

នៅ

យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា នារីជាតិចិនម្នាក់​បដិសេធដាក់កាបូប យីហោ Louis Vuitton នៅនឹងមុខជើងរបស់នាង រហូតជើងហោះហើរត្រូវបង្ខំចិត្តពន្យារពេលមួយម៉ោង។ ក្រោយមកនាងត្រូវបានបណ្តេញចេញពីជើងហោះហើរភ្លាមៗ ខណៈដែលមិនព្រមធ្វើតាមច្បាប់របស់យន្តហោះ។

មែនទៅ ឧប្បត្តិហេតុនេះបានផ្ទុះឡើងនៅអាកាសយានដ្ឋានមួយក្នុងក្រុង Chongqing នៃប្រទេសចិន​ កាលពីថ្ងៃទី ១០ ខែសីហា មកម្ល៉េះ។ ​បន្ទាប់ពីអ្នករួមដំណើរម្នាក់បានចែករំលែកវីដេអូមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន Douyin ដែលវាមានអ្នកចូលមើលជាង ៤ លានដង។​

អ្នកដំណើរដែលបានចែករំលែកវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ស្ត្រីមិនបញ្ចេញឈ្មោះកំពុងអង្គុយនៅក្នុងកៅអីប្រភេទ Business class ក្នុងជើងហោះហើរ China Express Airlines ។ នាពេលនោះ នាងត្រូវបានគេស្នើសុំឲ្យដាក់កាបូប Louis Vuitton នៅក្រោមកៅអីនៅពីមុខនាង។ ប៉ុន្តែ ស្ត្រី​រូប​នេះ​បាន​ទទូច​ឲ្យ​រក្សា​កាបូប​នោះ​នៅ​ក្បែរ​ខ្លួន។

ទោះយ៉ាង​ណា​ក៏​ដោយ​​ ការបដិសេធរបស់នារីម្នាក់នេះនាំឲ្យមានការពន្យារពេលយូរ ដែលនាំឲ្យខកដំណើរដល់អ្នករួមដំណើរផ្សេងទៀត។ ក្រោយមក បុគ្គលិកលើយន្តហោះបានសម្រេចនាំស្រ្តីជនជាតិចិនរូបនោះចាកចេញេពីជើងហោះហើរភ្លាមៗ រហូតអ្នកលើយន្តហោះជាច្រើននាក់បានបង្ហាញទឹកមុខសប្បាយចិត្ត ដែលគេប្រើវិធនាការមួយនេះដល់អ្នកមិនគោរពច្បាប់ចេញ។

ដោយឡែក ងាកមកកាន់ក្រុមហ៊ុនអាកាសចរណ៍ China Express Airlines បានបដិសេធមិនធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះ ឬចែករំលែកអត្តសញ្ញាណរបស់អ្នកដំណើរនោះទេ។ យ៉ាង​ណា​មិញ វីដេអូ​នេះ​បាន​នាំ​ឲ្យមាន​ប្រតិកម្ម​ចម្រុះ​នៅ​លើ​បណ្ដាញ​សង្គម​ចិន ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួនបានរិះគន់ស្ត្រីរូបនេះដែលបំពានច្បាប់ជើងហោះហើរ និងការរំខានដល់អ្នកដំណើរផ្សេងទៀត។ អ្នកខ្លះទៀតបាននិយាយថា ពួកគេយល់ពីភាពស្ទាក់ស្ទើររបស់នាងក្នុងការដាក់កាបូបអ្នករចនាម៉ូដថ្លៃៗនៅលើកន្លែងមិនស្អាត យ៉ាងណាគួរតែទៅដល់កណ្តាល ជាជាងការទាត់នាងចុះពីលើយន្តហោះដែរ៕

រូបភាពពី Douyin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកស្រាវជ្រាវថា ឆ្មាក៏មានអារម្មណ៍សោកសៅដូចមនុស្សដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម