ព័ត៌មានអន្ដរជាតិ
កូនស្រីពៅលោកថាក់ស៊ីន បង្កើតប្រវត្តិសាស្រ្តថៃ ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត
រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អាយុ៣៧ឆ្នាំ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១ ហើយការឡើងកាន់តំណែងនេះ ធ្វើឲ្យលោកស្រីបង្កើតប្រវត្តិសាស្រ្តថៃ ក្នុងនាមជា នាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតរបស់ប្រទេស។
ផែថងថាន ឬមានឈ្មោះហៅក្រៅថា Ung Ing គឺជាសមាជិកទី៣ខៃគ្រួសារត្រកូលថាក់ស៊ីន ដែលឡើងកាន់តំណែងកំពូលរបស់ប្រទេសថៃ។ លោកស្រីក្តាប់បានអំណាចនេះ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដូចគ្នាគឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញា ចេញសាលក្រមដកតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤ ក្នុងការបោះឆ្នោតរបស់រដ្ឋសភា លោកស្រីផែថងថាន ទទួលបានសំឡេងគាំទ្រ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ២៧សំឡេង។
ក្រោយការបោះឆ្នោតនេះ ផែថងថាន នឹងត្រូវរង់ចាំការយល់ស្របពីព្រះមហាក្សត្រថៃ Maha Vajiralongkorn មុនពេលលោកស្រីអាចចូលកាន់តំណែងជាផ្លូវការ និងតែងតាំងគណៈរដ្ឋមន្ត្រី។
ខាងក្រោមនេះជាប្រវត្តិត្រួសៗរបស់លោកស្រី ផែថងថាន
លោកស្រីកើតនៅថ្ងៃទី២១ខែសីហាឆ្នាំ១៩៨៦ ហើយមានប្រវត្តិរៀនសូត្រខាងវិទ្យាសាស្រ្តនយោបាយ គ្រប់គ្រងធុរកិច្ចនិងជាអ្នកជំនួញ មុនប្រឡូកចូលក្នុងវិស័យនយោបាយដ៏លេចធ្លោមុនការបោះឆ្នោតសកលឆ្នាំ២០២៣។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ធ្លាប់អមដំណើរឪពុកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាលក្ខណៈគ្រួសារ មកកាន់កម្ពុជាកាលខែមីនាឆ្នាំ២០២៤ ដើម្បីជួបជុំសួរសុខទុក្ខជាលក្ខណៈមិត្តភាពផង និងជាគ្រួសារផង ជាមួយសម្តេចតេជោ ហ៊ុន សែន។
ការប្រឡូកចូលនយោបាយរបស់កូនស្រីពៅ លោកថាក់ស៊ីន បានធ្វើឲ្យគណបក្សភឿថៃកើនឡើងប្រជាប្រិយភាពក្រឺតៗកាលពីអំឡុងខែមិថុនាឆ្នាំ២០២៣ ពេលដែលគណបក្សនេះបានតែងតាំងលោកស្រីជាអ្នកដឹកនាំ និងឈានទៅកាន់តំណែងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះផ្ទាល់។
យោងតាមគេហទំព័រ www.prestigeonline.com លោកស្រី ផែថងថាន បានបញ្ចប់ថា្នក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ដែលជំនាញខាងសង្គមវិទ្យា (Sociology) និងនរវិទ្យា (Anthropology) ពីសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ មុនបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ នៅសាកលវិទ្យាល័យ Surrey អង់គ្លេស។
ក្រៅពីតួនាទីគ្រប់គ្រង លោកស្រី ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ធុរកិច្ចផ្សេងៗទៀត ក្នុងទ្រព្យសកម្មរបស់ក្រុមហ៊ុន ដូចជាសណ្ឋាគារ Rosewood Bangkok និងសណ្ឋាគារ Thames Valley Khao Yai Hotel ព្រមទាំងកន្លែងវាយកូនគោល Alpine Golf Club ផងដែរ។
លោកស្រីបានរៀបការជាមួយលោក Pidok Por Sooksawas (Por) ដែលជាអាកាសយានិក នៅក្រុមហ៊ុនអាកាសចរណ៍ Thai Aviation Service ហើយជាមួយគ្នានេះ លោកស្រីនិយាយដោយឥតលាក់លៀមថា ខ្លួនចូលចិត្តការដើរកម្សាន្ត ដើម្បីនាំបទពិសោធន៍យកមកអភិវឌ្ឍសណ្ឋាគាររបស់នាងឲ្យមានភាពកាន់តែប្រសើរឡើងៗក្នុងប្រទេសថៃ។
បណ្តាញសារព័ត៌មាន The Nation ដែលមានមូលដ្ឋាននៅប្រទេសថៃ បានផ្សព្វផ្សាយមុនការបោះឆ្នោតខែឧសភាឆ្នាំ២០២៣ ថា លោកស្រីកើនប្រជាប្រិយភាពយ៉ាងខ្លាំង ពេលធ្វើដំណើរទៅភាគឦសានប្រទេស។
សូមបញ្ជាក់ថា ក្រៅពីបង្កើតប្រវត្តិសាស្រ្តជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតរបស់ប្រទេសថៃ ផែថងថាន ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសនេះផងដែរ បន្ទាប់ពីម្តាយមីងគឺលោកស្រី យីងឡាក់ (Yingluck)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូនស្រីពៅលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់