Connect with us

ព័ត៌មានអន្ដរជាតិ

ចិននឹងរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែដ៏សំខាន់ដែលប្រើក្នុងបន្ទះឈីប

បានផុស

នៅ

ប្រទេសចិននឹងរឹតលើការនាំចេញរបស់របរដែលទាក់ទងនឹងសារធាតុរ៉ែដ៏សំខាន់មួយហៅថា antimony ចំពេល​សហរដ្ឋ​អាមេរិក​រឹតបន្តឹងលើការនាំចេញ​បន្ទះឈីប និង​ផលិតផល​ពាក់ព័ន្ធ​ពី​ប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី១៦ខែសីហា។

(រូបភាព៖ Stock image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ចិន​ជា​ប្រទេស​ផលិត​ធាតុ​សំខាន់​មួយ​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​បន្ទះឈីបនិង​សារធាតុ​ការពារកម្ដៅភ្លើង។ ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី១៥ខែកញ្ញាដោយផ្អែកលើច្បាប់ពាក់ព័ន្ធ។

ក្រសួងពាណិជ្ជកម្មចិននិយាយថា ការ​រៀបចំ​នេះ​មាន​គោល​បំណង​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​ជាតិ ដែលនឹងតម្រូវឱ្យអ្នកនាំចេញទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ដោយរាយការណ៍ពីការផ្គត់ផ្កង់ និងព័ត៌មានផ្សេងទៀត។ អ្នកបំពាននឹងត្រូវប្រឈមមុខនឹងការពិន័យ។

(រូបភាព៖ Wikipedia)

គួរបញ្ជាក់ថា ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​បន្ទះឈីប និង​ផលិតផល​ពាក់ព័ន្ធ​ពី​ប្រទេស​ចិនទៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ខណៈប្រទេសចិនបាន​អនុវត្ត​ការ​គ្រប់​គ្រងឬរឹតបន្តឹង​ការ​នាំ​ចេញ​លើ​​លោហធាតុ​ ដែល​ទាក់​ទង​នឹង Gallium និង germanium កាល​ពី​ខែ​សីហា​ឆ្នាំ​មុន។ ធាតុទាំងនេះគឺជាសារធាតុរ៉ែដ៏សំខាន់ដែលប្រើនៅក្នុងបន្ទះឈីប និងផ្នែកអេឡិចត្រូនិចផ្សេងទៀត។ជាមួយគ្នានេះទីក្រុងប៉េកាំងក៏បានចាប់ផ្តើមរឹតបន្តឹងការនាំចេញរបស់របរដែលទាក់ទងនឹង graphite កាលពីខែធ្នូឆ្នាំមុនផងដែរដែលវា​ជា​សមាសធាតុ​ប្រើ​ក្នុង​ថ្ម​លីចូម​អ៊ីយ៉ុង៕

(រូបភាព៖ Adobe Stock)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤៣ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម