ព័ត៌មានអន្ដរជាតិ
រកឃើញករណីជំងឺគ្រុនស្វិតដៃជើងលើកដំបូងនៅហ្គាហ្សាក្នុងរយៈពេល២៥ឆ្នាំ
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានប្រាប់កាលពីថ្ងៃទី១៦ខែសីហាថា នៅតំបន់ហ្គាហ្សាបានរកឃើញករណីជំងឺគ្រុនស្វិតដៃជើងជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល២៥ឆ្នាំ បន្ទាប់ពីប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យផ្អាកសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងឲ្យកុមាររាប់សែននាក់នៅទីនោះ។

ក្រសួងសុខាភិបាលក្នុងទីក្រុង Ramallah បាននិយាយថា ករណីជំងឺគ្រុនស្វិតដៃជើងនេះ បានកើតនៅលើកុមារអាយុ១០ខែម្នាក់ ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការនៅតំបន់ហ្គាហ្សាស្ទ្រីប។
កាលពីខែមិថុនា អង្គការសហប្រជាជាតិ បានរកឃើញវីរុសគ្រុនស្វិតដៃជើងប្រភេទទី២នៅក្នុងទឹកសំណល់ក្នុងតំបន់ហ្គាហ្សា ហើយអង្គការសុខភាពពិភពលោក បានប្រកាសថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងជាង១លានដូសទៅទីនោះ តែភាគីជម្លោះត្រូវផ្អាកសកម្មភាពបាញ់គ្នាមួយរយៈសិន ទើបដំណើរការចាក់វ៉ាក់សាំងអាចប្រព្រឹត្តយ៉ាងរលូន។
ប្រធានអង្គការសហប្រជាជាតិ លោក Guterres បានអំពាវនាវឲ្យមានការឈប់បាញ់គ្នារយៈពេល៧ថ្ងៃនៅហ្គាហ្សា ដើម្បីចាក់វ៉ាក់សាំងឲ្យកុមារជាង៦៤ម៉ឺននាក់។ លោក Guterres បាននិយាយថា៖ «ការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង នឹងត្រូវការកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដែលមានការសម្របសម្រួល និងជាបន្ទាន់។ ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីឲ្យផ្តល់ការធានាជាក់ស្តែងភ្លាមៗនូវបទឈប់បាញ់សម្រាប់មនុស្សធម៌ចំពោះយុទ្ធនាការនេះ»។
ទីភ្នាក់ងារសុខភាពនិងកុមាររបស់អង្គការសហប្រជាជាតិ បានរៀបរាប់ថា ពួកគេបានធ្វើផែនការលម្អិតរួចហើយសម្រាប់ការចាក់់វ៉ាក់សាំងឲ្យកុមារទាំងអស់នៅប៉ាឡេស្ទីន ហើយការងារនេះអាចចាប់ផ្តើមនៅចុងខែសីហា។
កាលពីថ្ងៃទី៣០ខែកក្កដា ក្រសួងសុខាភិបាលនៅហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាសថា ទឹកដីប៉ាឡេស្ទីនបានក្លាយជា «តំបន់រីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង» ដោយបន្ទោសទៅលើការវាយលុករបស់យោធាអ៊ីស្រាអែល គិតចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំមុន ដែលបានបំផ្លិចបំផ្លាញមណ្ឌលសុខភាពអស់ជាច្រើនកន្លែង។
ក្រសួងសុខាភិបាលហ្គាហ្សា បានប្រាប់ថា វីរុសត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃហ្គាហ្សា និងកន្លែងជាច្រើនទៀតនៅចំកណ្ដាលតំបន់ហ្គាហ្សា។ ភាគច្រើនវីរុសទាំងនោះជាញឹកញាប់ឆ្លងតាមរយៈទឹកសម្អុយ ហើយវាងាយឆ្លងខ្លាំងណាស់ ជាពិសេសក្មេងៗក្រោមអាយុ៥ឆ្នាំ។ វីរុសប្រភេទនេះអាចបណ្តាលរាងកាយខ្វិន និងស្វិត ហើយខ្លះឈានដល់ស្លាប់។
សង្រ្គាមនៅតំបន់ហ្គាហ្សា ផ្ដើមចេញពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១៩៨នាក់ ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ទន្ទឹមនោះ ហាម៉ាសក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់ផងដែរ ដែលក្នុងនោះ ១១១នាក់នៅតែកំពុងត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំងមនុស្ស៣៩នាក់ដែលយោធាអ៊ីស្រាអែលនិយាយថាពួកគេបានបាត់បង់ជីវិតទៅហើយ។
ការសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ម៉ឺននាក់ មានទាំងជនស៊ីវិលនិងក្រុមសកម្មប្រយុទ្ធ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ