Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមថា អ៊ុយក្រែន​ កំពុងបង្ខំឲ្យលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងទឹកដីរុស្ស៊ី ប្រៀបដូចជាការប៉ុនប៉ងបង្ខំទីក្រុងមូស្គូ ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពិភពលោកតែម្តង។ នេះបើតាមសម្តីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន។

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia-1 ចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៨ខែសីហាឆ្នាំ២០២៤ លោក Lukashenko ព្រមានថា ប្រតិបត្តិការរបស់ទីក្រុងកៀវ នៅតំបន់ Kursk បានបង្កហានិភ័យយ៉ាងធំធេងដល់សន្តិសុខពិភពលោក។ គ្រោះថ្នាក់គឺថា បើរុស្ស៊ីសងសឹកវិញនៅអ៊ុយក្រែន នោះរុស្ស៊ីប្រហែលជាឈានដល់ការប្រើប្រាស់នុយក្លេអ៊ែរមិនខានឡើយ។

ស្របពេលជាមួយគ្នានោះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ុយក្រែនដែលថា ការលុកលុយនៅតំបន់ Kursk នឹងធ្វើឲ្យទីក្រុងកៀវ មានជំហរផ្នែកការទូតកាន់តែរឹងមាំ សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ីលោក, លោក Lukashenko និយាយថា គ្រោងការណ៍បែបនេះគឺហួសសម័យហើយ។ វាគ្មានប្រសិទ្ធភាពទេដែលយកវិធីនេះ មកប្រើជាមួយចក្រភពដ៏អស្ចារ្យ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko (រូបថត៖ Sputnik)

បទសម្ភាសនេះកើតឡើង ក្រោយពេល លោក Lukashenko បង្ហាញក្តីកង្វល់ ហើយជំរុញឲ្យទីក្រុងកៀវនិងមូស្គូ ចរចាគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចៀសកុំឲ្យសង្គ្រាមធ្លាយដល់ប្រទេសរបស់លោក។

លោកនិយាយថា មានតែមន្ត្រីជាន់ខ្ពស់នៅអាមេរិកប៉ុណ្ណោះ ដែលចង់ឲ្យសង្គ្រាមនេះអូសបន្លាយពេល។ លោកខាងលិច ចង់ឲ្យទីក្រុងកៀវប្រយុទ្ធ ព្រោះគេចង់ឲ្យអ៊ុយក្រែននិងរុស្ស៊ី បំផ្លាញគ្នាទៅវិញទៅមក។ ទីក្រុងកៀវ អាចមានផែនការវាយប្រហារប្រទេសបេឡារុស យ៉ាងណារដ្ឋាភិបាលទីក្រុង មីនស្កិ៍ នឹងមិនអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែនជាន់ឈ្លីទឹកដីខ្លួនដាច់ខាត។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៦ខែសីហា កងទ័ពអ៊ុយក្រែន រាប់ពាន់នាក់ បានសម្រុកឆ្លងដែនភាគខាងលិច ចូលទឹកដីរុស្ស៊ីដើម្បីបើកការលុកលុយ ហើយក្រោយមកមានសេចក្តីរាយការណ៍ថា កម្លាំងរបស់លោក Zelensky វាយយកបានទីតាំងជាច្រើនកន្លែង។

ដោយសារតែការប្រហារនោះ តំបន់ Kursk និង Belgorod នៃប្រទេសរុស្ស៊ី ត្រូវប្រកាសអាសន្ន ហើយវាគឺជាការ​លុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែន ​​ក្នុងឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ីកំពុងខ្វល់ចិត្ត ខ្លាចទ័ពអ៊ុយក្រែន សម្រុកចូលទឹកដីខ្លួន ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៤ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ១៥ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម