Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន ចាំឈរនៅពីក្រោយ ផ្តល់ដំបូន្មានដល់ កូនស្រីពៅ

បានផុស

នៅ

បន្ទាប់ពីព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ, លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកនៅឈរពីក្រោយចាំផ្តល់ដំបូន្មានដល់កូនស្រីជានិច្ច។ 

លោក ថាក់ស៊ីន (ឆ្វេង) និងកូនស្រី ផែថងថាន (រូបថត៖ Varuth Hirunyatheb)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃអាទិត្យទី១៨ខែសីហាឆ្នាំ២០២៤, លោក ថាក់ស៊ីន អាយុ៧៥ឆ្នាំបាននិយាយថា «នាងដឹងថា នាងនឹងនឿយហត់ ប៉ុន្តែត្រូវតែលះបង់ ហើយត្រូវតែមានកិច្ចសហការពីគ្រប់ភាគី។ កាលពីមុន ខ្ញុំឈរនៅមុខនាង ហើយនាងនៅពីក្រោយខ្ញុំ ប៉ុន្តែថ្ងៃនេះ នាងឈរនៅពីមុខខ្ញុំ ហើយខ្ញុំនៅខាងក្រោយវិញម្តង»។

លោកលើកឡើងថា កូនស្រីអាចទូរស័ព្ទមកគ្រប់ពេល ដើម្បីសុំយោបល់លើបញ្ហាទាំងឡាយ ប៉ុន្តែឪពុកនឹងមិនផ្តល់ការគាំទ្រផ្នែកនយោបាយឡើយ ព្រោះឪពុកចាស់ហើយ។ លោកថែមទាំងបញ្ជាក់ថា លោកមិនពាក់ព័ន្ធជាមួយការបង្កើតគណៈរដ្ឋមន្ត្រីថ្មីទេ! បញ្ហានេះគឺជាទំនួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី។

លោក ថាក់ស៊ីន (ឆ្វេង) និងកូនស្រី ផែថងថាន (រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤ រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងកូន​​ស្រី​ពៅ​របស់​លោក ថាក់ស៊ីន គឺ​លោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា អាយុ៣៧ឆ្នាំ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១ ហើយការឡើងកាន់តំណែងនេះ ធ្វើឲ្យលោកស្រីបង្កើតប្រវត្តិសាស្រ្តថៃ ក្នុងនាមជា នាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតរបស់ប្រទេស។ 

ក្នុងការបោះឆ្នោតរបស់រដ្ឋសភា លោកស្រីផែថងថាន ទទួលបានសំឡេងគាំទ្រ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ២៧សំឡេង។

ផែថងថាន ឬមានឈ្មោះហៅក្រៅថា Ung Ing គឺជាសមាជិកទី៣ខៃគ្រួសារត្រកូលថាក់ស៊ីន ដែលឡើងកាន់តំណែងកំពូលរបស់ប្រទេសថៃ។ លោកស្រីក្តាប់បានអំណាចនេះ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដូចគ្នាគឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញា ចេញសាលក្រមដកតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូនស្រីពៅលោកថាក់ស៊ីន បង្កើតប្រវត្តិសាស្រ្តថៃ ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម