Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កម្ទេចស្ពានយុទ្ធសាស្រ្តទី២ ក្នុងដីរុស្ស៊ី

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យទី១៨ខែសីហាឆ្នាំ២០២៤ កងទ័ពអ៊ុយក្រែន ប្រ​កាសថា ក្នុងប្រតិបត្តិការវាយលុកចូលទៅតំបន់ Kursk ខ្លួនបានកម្ទេចស្ពានយុទ្ធសាស្រ្តទី២របស់រុស្ស៊ី ហើយថែមទាំងបង្ហាញវីដេអូនៃការវាយប្រហារនោះទៀតផង។

(រូបថត៖ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូនោះ គេបានឃើញផ្សែងហុយចេញពីការកម្ទេចស្ពាន ប៉ុន្តែអ៊ុយក្រែន មិនបញ្ជាក់ច្បាស់ឡើយថាតើការវាយប្រហារនោះ ធ្វើឡើងនៅពេលណាឲ្យប្រាកដ។

នេះគឺជាស្ពានឆ្លងទន្លេ Seym ដែលទីក្រុងមូស្គូ ប្រើដើម្បីបញ្ជូនគ្រឿងសឹកនិងស្បៀងទៅឲ្យកងទ័ពរបស់ខ្លួន ហើយកាលពីដើមឡើយ អ្នកវិភាគយោធា អះអាងថា មានស្ពានចំនួន៣នៅក្នុងតំបន់នេះដែលរុស្ស៊ីប្រើដើម្បីដឹកគ្រឿងផ្គត់ផ្គង់ទៅកងទ័ពរបស់ខ្លួន ខណៈស្ពាន២ទៀត មួយត្រូវបានកម្ទេចទាំងស្រុង និងមួយទៀតត្រូវខូចខាតយ៉ាងដំណំ។

ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសដំណឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញមុខនិយាយថា ការបង្កើតតំបន់ទ្រនាប់ដើម្បីបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី គឺជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតនៃការវាយលុកចូលតំបន់ Kursk។  

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ AP)

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ គឺមានរយៈពេល​ជិត​ពីរ​សប្តាហ៍​ហើយ ដែលកងកម្លាំងរបស់លោក Zelensky បើកការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុតឆ្លងដែនចូលលើ​ទឹកដី​រុស្ស៊ី​ ចាប់​តាំង​ពី​ទីក្រុងមូស្គូ​ បើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ ចាត់ទុកការវាយលុកឆ្លងដែននោះថា ជាការបង្ករឿងដ៏ធំ ហើយប្តេជ្ញាសងសឹកដោយឥតប្រណីដៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​អ៊ុយក្រែន​​ព្យាយាម​បង្កើត​តំបន់​ការពារ​នៅ​ក្នុងទឹកដីរុស្ស៊ី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២៨ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤៨ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម