Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ដាក់ចេញវិធានការ ហាមប្រើប្រាស់ទូរស័ព្ទ នៅតាមសាលារៀន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Star កាលពីចុងសប្តាហ៍កន្លងទៅ, ​ប៉ុន្មានខែខាងមុខនេះ ក្រសួងអប់រំសិង្ហបុរី នឹងបញ្ចេញវិធានការដើម្បីដោះស្រាយជាមួយការប្រើប្រាស់ស្មាតហ្វូននៅក្នុងសាលារៀន ខណៈការស្រាវជ្រាវកាន់តែច្រើនបង្ហាញថា ការសម្លឹងមើលអេក្រង់ស្មាតហ្វូនច្រើនម៉ោង បណ្តាលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមយុវវ័យ។

(រូបថត៖ Straits Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលក្រសួងរៀបចំផែនការនេះ គេដឹងថា សាលារៀនទាំងឡាយ ក៏បានបង្កើនវិធានការទប់ស្កាត់ការប្រើប្រាស់ស្មាតហ្វូនរួចទៅហើយដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។

ជុំវិញបញ្ហាស្មាតហ្វូន អ្នកនាំពាក្យក្រសួងនិយាយថា សាលារៀននៅទីនេះមានច្បាប់វិន័យនិងទម្លាប់គ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស ក្នុងម៉ោងសិក្សា ដែលសមស្របនឹងកម្រិតសាលារៀន។ សាលារៀនអាចដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ចល័តទៅតាមតំបន់ ឬពេលវេលាដែលបានកំណត់ ដូចជាអំឡុងម៉ោងសម្រាក ក្រោយម៉ោងរៀន ឬនៅសាលប្រជុំជាដើម។

សូមបញ្ជាក់ថា សិង្ហបុរី មិនមែនជាប្រទេសតែមួយ ដែលដាក់ចេញវិធានការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ក្នុង​សាលា​រៀនទេ ជាក់ស្តែងបារាំង ហ្វាំងឡង់ និងចិន ក៏អនុវត្តច្បាប់ហាមប្រាមលើទូរស័ព្ទដៃនៅក្នុងវិស័យអប់រំផងដែរ។

រម្លឹកទៅឆ្នាំ២០២៣ ពេលនោះអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការហាមឃាត់ជាសកលតែម្តង ព្រោះថា ការប្រើប្រាស់ស្មាតហ្វូននៅក្នុងសាលារៀនគឺពិតជារំខានដល់ការសិក្សា និងប៉ះពាល់ខ្លាំងបំផុតទៅលើសុខភាពផ្លូវចិត្ត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម