Connect with us

ព័ត៌មានអន្ដរជាតិ

សវនាការសំណុំរឿង​​ប្រមាថ​ព្រះមហាក្សត្រ​ របស់លោក ថាក់ស៊ីន ត្រូវ​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ

បានផុស

នៅ

សវនាការសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានលើកពេលទៅខែកក្កដាឆ្នាំក្រោយ បន្ទាប់ពីតុលាការពិនិត្យមើលបញ្ជីសាក្សីនិងព័ស្តុតាងនៅថ្ងៃចន្ទទី១៩ខែសីហាឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក Winyat Chartmontree ដែលជាមេធាវីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតុលាការព្រហ្មទណ្ឌក្នុងទីក្រុង បាងកក (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Bangkok Post បានដកស្រង់សម្តីលោក Winyat ដែលនិយាយថា តុលាការព្រហ្មទណ្ឌ នឹងបើកសវនាការចំនួនប្រាំពីរលើក ដើម្បីស្តាប់ការឆ្លើយបំភ្លឺរបស់សាក្សី ដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំក្រោយ ហើយលោក​ក៏​រំពឹងដែរ​ថា តុលាការ​នឹង​ចេញ​សាលក្រម​នៅពេលនោះតែម្តង។

ទន្ទឹមនោះ លោក Winyat អះអាងថា កូនក្តីរបស់គាត់បានត្រៀមខ្លួនចូលរួមសវនាការទាំងអស់ ដើម្បីបង្ហាញភាពស្អាតស្អំថា គាត់គ្មានចេតនាប្រមាថស្ថាប័នព្រះមហាក្សត្រទេ។

សាក្សីសម្រាប់ថាក់ស៊ីន គឺរួមមានអ្នកបកប្រែភាសា និងមេធាវីម្នាក់ដែលជាបុគ្គលសំខាន់។ មេធាវីនិយាយថា ការបកប្រែបទសម្ភាសរបស់លោក ថាក់ស៊ីន មកជាភាសាថៃ គឺមិនអស់ន័យទេ ពោលគឺបកតែពាក្យអង់គ្លេសដែលមានបញ្ហាប៉ុណ្ណោះ ជាហេតុនាំឲ្យមានការចោទប្រកាន់មកលើកូនក្តីរបស់គាត់។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតុលាការព្រហ្មទណ្ឌក្នុងទីក្រុង បាងកក (រូបថត៖ EPA)

សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន ត្រូវរងការចោទ​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ក្នុងកិច្ច​សម្ភាស​ជាមួយសារព័តមាន Chosun Media ក្នុងប្រទេសកូរ៉េខាងត្បូង ​កាល​ឆ្នាំ​២០១៥​។

​អតីតនាយករដ្ឋ​មន្ត្រីដែល​ត្រូ​វ​ផ្តួល​រំលំ​ក្នុងរដ្ឋ​ប្រហារ​ឆ្នាំ​២០០៦រូបនេះ បានរស់​នៅ​និរទេសខ្លួន​​​​​​​និង​ចល័ត​ច្រើន​ប្រទេស​ ដើម្បី​ចៀស​វា​​ការ​ទទួល​ទោស​ទណ្ឌ​​​នានា​ដែល​​លោក​​ចោទ​ថា​ មាន​ចរិក​នយោបាយ រៀប​ចំ​ឡើង​ដោយ​រ​បប​យោធា​​ ប៉ុន្តែ​ លោក​បានសម្រេចវិល​ចូល​ប្រទេសវិញ​កាល​ពីថ្ងៃទី​២២ខែសីហា​​ឆ្នាំ​២០២៣។

ការ​វិល​ចូល​ស្រុករបស់​លោក​ថាក់​ស៊ីន ក្រោយ​​​និរទេស​ខ្លួន​អស់​រយៈ​ពេល​ជាង​១៥ឆ្នាំ គឺ​ចំថ្ងៃ​​រដ្ឋសភា​​​និង​ព្រឹទ្ធសភាថៃ​​ បោះឆ្នោត​​​គាំទ្រ​ លោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែទីបំផុត កូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ត្រូវឡើងជំនួសលោក សេដ្ឋា វិញ ក្រោយតុលាការធម្មនុញ្ញចេញសាលក្រមដកតំណែងគាត់ ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី៕​

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក​ថាក់ស៊ីន​​ឡើងតុលាការ​​​ជុំវិញ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម