ព័ត៌មានអន្ដរជាតិ
ហុងគ្រីផ្តល់បណ្ណជាតិដល់ជនជាតិរុស្ស៊ីនិងបេឡារុស ខណៈអឺរ៉ុបបារម្ភសន្តិសុខ
ប្រទេសហុងគ្រីចាប់ពីពេលនេះនឹងដាក់បញ្ចូលប្រជាពលរដ្ឋរុស្ស៊ីនិងបេឡារុសនៅក្នុងកម្មវិធី«បណ្ណជាតិ (National Card)» ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋនៃប្រទេសទាំំងពីរនោះស្នាក់នៅប្រទេសរបស់ខ្លួន ឬធ្វើដំណើរដោយសេរីនៅក្នុងតំបន់ Schengen ទាំងមូលរយៈពេលយូរ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានការពារគំនិតនៃការចេញ «បណ្ណជាតិ» សម្រាប់ប្រជាជនបេឡារុស និងរុស្ស៊ី ទោះបីជាប្រទេសមួយចំនួនចេញមុខតវ៉ាចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងគ្រី ដែលជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។
សារព័ត៌មានអាល្លឺម៉ង់ DW រាយការណ៍ថា ដោយស្រង់សម្តីរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលអះអាងថា ការសម្តេចនេះមិនបង្កគ្រោះថ្នាក់ដល់អឺរ៉ុបទេ។
យោងតាមរដ្ឋមន្ត្រីការបរទេសហុងគ្រី ការចេញ«បណ្ណជាតិ» ដល់ប្រជាជនមកពីប្រទេសរុស្ស៊ី និងបេឡារុស «មិនបង្កហានិភ័យដល់សន្តិសុខនៃតំបន់ Schengen» នោះទេ។ តំបន់ Schengen គឺសំដៅដល់តំបន់ដែលគ្របដណ្តប់លើប្រទេស២៩នៅតំបន់អឺរ៉ុប ដែលពួកគេអាចធ្វើដំណើរចេញចូលគ្រប់ប្រទេសដោយគ្មានព្រំដែន។
យោងតាមលោក Szijjarto ជនជាតិរុស្សី និងបេឡារុសនឹងបន្ត«ស្ថិតនៅក្រោមការត្រួតពិនិត្យហ្មត់ចត់នៅពេលចូល និងស្នាក់នៅក្នុងប្រទេសហុងគ្រី»។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសហុងគ្រីបានចោទប្រកាន់ប្រទេសមកពីអឺរ៉ុបខាងជើង និងរដ្ឋបាល់ទិក អំពី«យុទ្ធនាការភូតកុហក» ប្រឆាំងនឹងទីក្រុង Budapest។ យុទ្ធនាការនេះរួមបញ្ចូលការចោទប្រកាន់ណាមួយអំពីអវត្តមាននៃការត្រួតពិនិត្យបែបនេះ។
តាមរយៈការទទួលបានបណ្ណជាតិនោះ ជនជាតិរុស្ស៊ី និងបេឡារុស នឹងមិនត្រូវបានទទួលការត្រួតពិនិត្យពិសេសនៅពេលចូលប្រទេសនោះទេ។ លើសពីនេះ ពួកគេអាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើនទៀតរហូតដល់ជិត៣០ប្រទេស នៅក្នុងអឺរ៉ុបទាំងមូល ដោយគ្មានការត្រួតពិនិត្យ ព្រោះប្រទេសទាំងអស់នោះបានបើកចំហព្រំដែន។
បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងគ្រី ប្រទេសលីទុយអានីនៅសមុទ្របាល់ទិកបានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បាននិយាយថា ទង្វើបែបនេះអាចគំរាមកំហែងដល់សន្តិសុខនៃសហភាពអឺរ៉ុបទាំងមូល។
កាលខែមុន ដោយសារការទៅទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban ទៅកាន់ប្រទេសរុស្ស៊ី ជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថ្នាក់ដឹកនាំអឺរ៉ុបបានសម្រេចលើកទីតាំងប្រជុំពីទីក្រុង Budapest ទៅកាន់ទីក្រុបប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកវិញ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់