Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុម័ត​ការ​លក់​ឧទ្ធម្ភាគចក្រ​យោធា​តម្លៃ​៣,៥​ពាន់​លាន​ដុល្លារ​ឲ្យ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៩​ខែ​សីហា​បាន​អនុម័ត​​​ការលក់​ឧទ្ធម្ភាគចក្រ​យោធា​​​ក្នុង​តម្លៃ ៣,៥​​ពាន់លានដុល្លារទៅ​ឲ្យ​កូរ៉េខាងត្បូង។ ការ​លក់​នេះ មាន​ប្រភេទ​​ឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦​គ្រឿង និងឧបករណ៍​​ផ្សេងៗ​បំពាក់​​លើ​ឧទ្ធម្ភាគចក្រ​​រួមទាំងមីស៊ីលផងដែរ។

ឧទ្ធម្ភាគចក្រ AH-64E Apache (រូបភាព៖ Boeing)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) របស់​អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលបានស្នើឡើង​នេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវកម្លាំងដ៏គួរឲ្យ​ទុកចិត្តដែលអាចរារាំងសត្រូវ និងចូលរួមក្នុងប្រតិបត្តិការក្នុងតំបន់»។

សេចក្តីថ្លែងការណ៍​ដដែល បានរៀបរាប់​ទៀត​ថា ការលក់នេះនឹង​ជួយ​ពង្រឹង «សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

DSCA បាន​បញ្ជាក់​​ថា ក្រុមហ៊ុន​ដែល​នឹង​ផលិត​ឧទ្ធម្ភាគចក្រ​​យោធា​​ក្នុង​កិច្ច​ព្រមព្រៀង​នេះ មាន​ចំនួន​២ គឺ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Lockheed Martin។

ជា​​ការ​កត់​សម្គាល់ ការប្រកាស​ស្ដី​ពី​ការ​អនុម័ត​ការ​លក់​ឧទ្ធម្ភាគចក្រ​យោធា​នេះ ធ្វើឡើងនៅថ្ងៃតែមួយដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏ធំ​មួយ ដោយ​មាន​គោលបំណងទប់ទល់​នឹង​ការ​គំរាមកំហែង​​​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ សមយុទ្ធ Ulchi Freedom Shield នឹង​ប្រព្រឹត្ត​រហូត​ដល់ថ្ងៃទី​២៩​ខែសីហា ដែល​មានការចូលរួមពី​ក្រុម​យោធារាប់ម៉ឺន​នាក់​រវាង​​​​​​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម