Connect with us

ព័ត៌មានអន្ដរជាតិ

ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​យុទ្ធនាការ​បោះឆ្នោត​លោក ត្រាំ

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខអាមេរិក បាននិយាយនៅ​ថ្ងៃ​​ទី២០​ខែសីហាថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការ​ហេគ
(Hack) ​​​​​យុទ្ធនាការ​បោះឆ្នោត​​របស់លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក្នុង​គោល​បំណង​​ជ្រៀត​ជ្រែក​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក​​នា​ខែ​វិច្ឆិកា​ខាង​មុខ។

លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ​អាមេរិក (ODNI), ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) និងទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) បាន​រក​ឃើញ​ថា អ៊ីរ៉ង់​បាន​កំណត់​គោល​ដៅ​វាយ​ប្រហារ​លើ​យុទ្ធនាការ​លោក ត្រាំ នៅ​ដើម​ខែ​សីហា​នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ បាន​រៀបរាប់​ថា៖ «យើងបានសង្កេតឃើញសកម្មភាពរបស់អ៊ីរ៉ង់កាន់តែលុក​លុយ​ឡើង នៅ​ក្នុងអំឡុងពេល​បោះឆ្នោត​លើក​នេះ ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការ​ជះ​ឥទ្ធិពលសំដៅលើសាធារណៈជនអាមេរិក និង​ប្រតិបត្តិការ​តាម​អ៊ីនធឺណិត​ដែល​ផ្តោត​លើ​យុទ្ធនាការ​​​បេក្ខភាព​ប្រធានាធិបតី។ នេះរួមបញ្ចូលទាំងសកម្មភាពដែល​ត្រូវ​បានរាយការណ៍ថ្មីៗនេះ​ដើម្បី​ធ្វើ​ឲ្យ​ខូច​ដល់​យុទ្ធនាការរបស់អតីតប្រធានាធិបតី លោក ត្រាំ ដែល (សហគមន៍ស៊ើបការណ៍) សន្មតថា​ជា​អ៊ីរ៉ង់»។

សហរដ្ឋអាមេរិក នឹងរៀបចំ​ការ​បោះឆ្នោតនៅថ្ងៃទី​៥​ខែវិច្ឆិកា ដោយ​មាន​​​បេក្ខភាព​ពីរ​រូប​ជា​គូ​ប្រជែង​សំខាន់​គឺ លោក ដូណាល់ ត្រាំ និង​លោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ បេក្ខភាព​ប្រធានាធិបតី​ទាំង​ពីរ​ ​សុទ្ធ​តែ​​បាន​​និយាយថា ពួកគេ​បាន​រង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ក្នុង​រយៈពេល​​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ ចំណែក​ឯ​ក្រុមហ៊ុនបច្ចេកវិទ្យា​មួយ​ចំនួន​​នៅសហរដ្ឋអាមេរិក ក៏បាន​ប្រកាស​ដែរ​ថា ពួកគេ​ពិត​ជា​បានរកឃើញ​​ថា​មាន​ការវាយប្រហារបែបនេះ​ពិត​​មែន។

ទីភ្នាក់ងារ​សម្ងាត់​អាមេរិក ជឿ​ថា អ៊ីរ៉ង់បានប្រើប្រាស់​​វិធីសាស្ត្រ​វាយ​ប្រហារ​តាម​រយៈ​វិស្វកម្មសង្គម ដែល​គេ​ហៅ​ថា «Social Engineering» និង​វិធីសាស្ត្រ​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​វាយ​​ប្រហារ​លើ​បុគ្គល​នយោបាយ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត ហើយ​ការ​ប៉ុនប៉ង​វាយ​ប្រហារ​នេះ មាន​គោល​បំណង​ជះ​ឥទ្ធិពល​លើ​ដំណើរការ​បោះឆ្នោត​របស់​អាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម