ព័ត៌មានអន្ដរជាតិ
ទាហានកូរ៉េខាងជើងរត់ចោលជួរចូលទៅកូរ៉េខាងត្បូង
ទាហានកូរ៉េខាងជើងម្នាក់បានរត់គេចខ្លួនទៅកូរ៉េខាងត្បូងតាមរយៈការឆ្លងកាត់ព្រំដែនក្បែរឆ្នេរសមុទ្រភាគឦសាននៃប្រទេសកូរ៉េខាងត្បូង ខណៈអាជ្ញាធរកូរ៉េខាងត្បូងកំពុងសាកសួរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhab នៅថ្ងៃទី២០ខែសីហានេះ។
ទាហាននេះបានឆ្លងចូលទៅក្នុងស្រុក Goseong នៅឆ្នេរសមុទ្រភាគខាងកើតដែលមានព្រំប្រទល់ជាប់នឹងប្រទេសកូរ៉េខាងជើង ហើយត្រូវបានចាប់ខ្លួនដោយឆ្មាំកូរ៉េខាងត្បូងដែលបានតាមដានចលនារបស់គាត់។
ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យោធាបានចាប់ខ្លួនមនុស្សម្នាក់ ដែលត្រូវបានគេជឿថា ជាជនជាតិកូរ៉េខាងជើង ហើយអាជ្ញាធរកំពុងសាកសួរពីហេតុផលសម្រាប់ការឆ្លងកាត់នេះ។ មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ខណៈការរត់ចោលជួររបស់ទាហានកូរ៉េខាងជើងនេះត្រូវបានគេសង្ស័យថា គឺជាសេនាធិការ។
គួរបញ្ជាក់ថា ការរត់ចោលស្រុកនេះបានកើតឡើងប្រហែលពីរសប្តាហ៍បន្ទាប់ពីអ្នកស្រុកកូរ៉េខាងជើងម្នាក់បានឆ្លងព្រំដែននៅជិតឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសផងដែរ ខណៈជនភៀសខ្លួនកូរ៉េខាងជើងឆ្លងព្រំដែនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ និងកម្រ ហើយជនភៀសខ្លួនភាគច្រើនធ្វើដំណើរទៅកាន់ភាគខាងត្បូងតាមរយៈប្រទេសចិន ឬប្រទេសទីបីផ្សេងទៀត។
កាលពីឆ្នាំ ២០១៧ ក៏មានទាហានកូរ៉េខាងជើងមួយចំនួនបានរត់ចោលជួរ តាមរយៈការរត់ភៀសខ្លួននៅក្នុងអ័ព្ទដ៏ក្រាស់ដើម្បីឆ្លងកាត់តំបន់គ្មានយោធា (DMZ) ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន