Connect with us

ព័ត៌មានអន្ដរជាតិ

UN ថា សំណង់​អគារ​ជាង​៨០%​នៅ​ហ្គាហ្សា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​

បានផុស

នៅ

មន្ត្រីអង្គការសហប្រជាជាតិ (UN) បាន​ប្រកាស​ថា សំណង់​អគារជាង ​៨០​ភាគរយនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបំផ្លាញ ដោយសារ​ភ្លើង​សង្គ្រាម​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស និង​ប្រទេស​អ៊ីស្រាអែល។

តំបន់​ហ្គាហ្សា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយ​សារព័ត៌មាន Al Qahera កាលពី​ថ្ងៃ​ទី​១៩​ខែ​សីហា លោក Abdallah Al-Dardari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ការ​ខាត​បង់​ដោយសារ​សង្គ្រាម​នៅ​ហ្គាហ្សា​ មាន​តម្លៃ​ប៉ាន់ស្មាន​ចន្លោះ​ពី ៥០ ទៅ ៦០​ពាន់​លាន​ដុល្លារ។ យ៉ាង​ណា តួលេខពិតប្រាកដនឹងត្រូវដឹង​ច្បាស់ បន្ទាប់ពី​សង្គ្រាម​ត្រូវ​បានបញ្ចប់ ដោយ​​មាន​ការស្ទង់មតិផ្នែកវិស្វកម្មលម្អិត​ដើម្បីវាយតម្លៃ​លើ​ការបំផ្លិចបំផ្លាញ និងការកសាងឡើងវិញ។

បន្ថែម​ពី​នេះ លោក Al-Dardari បាន​បញ្ជាក់​ទៀត​ថា ក្នុង​ការ​បំផ្លិច​បំផ្លាញ​ ក៏​មាន​​ទាំង​រចនាសម្ព័ន្ធដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ​ផង​ដែរ ដែល​មាន​តម្លៃ​ខ្ទង់ ៥៥​លាន​ដុល្លារ។

លោក Al-Dardari បានបន្ត​ថា បើ​ប្រៀបធៀប​នឹង​គ្រោះ​មហន្តរាយ​​ផ្សេងៗ ស្ថានភាព​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប​គឺ​អាក្រក់​ខ្លាំង​ជាង​ឆ្ងាយ​ណាស់។

មន្ត្រីអង្គការសហប្រជាជាតិ​រូប​នេះ បាន​និយាយ​ថា៖ «យើងមិនអាចរង់ចាំរហូតដល់​ចប់​​ការ​​ប្រយុទ្ធ ដើម្បីចាប់ផ្តើមផ្តល់សេវាសំខាន់ៗដល់ប្រជាជនប៉ាឡេស្ទីន​នោះ​ទេ… ក្រុមរបស់យើងបាន​ឈរ​ជើង​នៅ​ទីនោះ​ស្រាប់​​ហើយ… យើងត្រៀមខ្លួនរួចជាស្រេចហើយមានវត្តមាននៅ​ហ្គាហ្សា ដើម្បីធ្វើការលើវិស័យសុខាភិបាល ការអប់រំ លំនៅដ្ឋាន ថាមពល ទឹកស្អាត និងការគ្រប់គ្រងសំណល់រឹង»។

សូម​បញ្ជាក់​សាជា​ថ្មី​ម្ដង​​ទៀត​ថា ក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១២០០​នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧​ខែតុលា​ឆ្នាំ​២០២៣ ហើយ​បាន​ចាប់​​មនុស្ស​ ២៥១​នាក់ផ្សេងទៀតទៅកាន់ហ្គាហ្សា​ធ្វើ​ជាចំណាប់ខ្មាំង។ ចំណែក​ឯ​ការ​វាយ​សងសឹក​របស់​អ៊ីស្រាអែល​​នៅ​​តំបន់​ហ្គាហ្សា បាន​ឆក់​យក​ជីវិត​មនុស្ស​មិន​តិច​ជាង ៤​ម៉ឺន​នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៩​ម៉ឺន​នាក់បានរងរបួស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម