ព័ត៌មានអន្ដរជាតិ
បែកធ្លាយ យោធាមីយ៉ាន់ម៉ាប៉ុនប៉ងយកលុយ១ពាន់លានដុល្លារពីធនាគារកណ្តាលនៅញ៉ូវយ៉ក តែអាមេរិកបានប្លុកគណនី
យោធាមីយ៉ាន់ម៉ាបានប៉ុនប៉ងធ្វើការផ្លាស់ប្តូរទឹកប្រាក់ប្រហែលជា១ពាន់លានដុល្លារអាមេរិកពីធនាគារកណ្តាលនៅទីក្រុងញ៉ូវយ៉កប៉ុន្មានថ្ងៃ បន្ទាប់ពីក្តោបក្តាប់អំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលជំរុញឲ្យមន្ត្រីអាមេរិកបានបង្កក់ទឹកប្រាក់នោះ។ នេះបើយោងតាមមនុស្ស៣នាក់ដែលដឹងរឿងនេះ រាប់បញ្ចូលទាំងមន្ត្រីរដ្ឋាភិបាលម្នាក់ផង។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/Mayanmar1-1024x683.jpg)
តាមប្រភពបានឲ្យដឹងថា ប្រតិបត្តិការកាលពីថ្ងៃទី៤ ខែកុម្ភៈ នៅក្នុងឈ្មោះធនាគារកណ្តាលមីយ៉ាន់ម៉ាត្រូវបានប្លុកលើកទី១ដោយឆ្មាំធនាគារកណ្តាល។ បន្ទាប់មករដ្ឋាភិបាលអាមេរិកបានដាក់ឲ្យជាប់គាំងលើការអនុម័តនៃការផ្ទេររហូតដល់មានបទបញ្ជាប្រតិបត្តិដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលផ្តល់ឲ្យពួកគេមានសិទ្ធិស្របច្បាប់ដើម្បីរារាំងដោយគ្មានកំណត់។
អ្នកនាំពាក្យធនាគារកណ្តាលទីក្រុងញ៉ូវយ៉កបានបដិសេធធ្វើការបញ្ជាក់ពីអ្នកកាន់គណនីជាក់ជាក់។ សូម្បីក្រសួងរតនាគារអាមេរិកក៏បដិសេធដែរ។
ការប៉ុនប៉ង់ដែលពីមុនមិនធ្លាប់ត្រូវបានរាយការណ៍បានកើតឡើង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានតែងតាំងតំណែងអភិបាលធនាគារកណ្តាលម្នាក់ និងបានឃុំខ្លួនមន្ត្រីកំណែទម្រង់កំឡុងពេលរដ្ឋប្រហារ។
វាជាសញ្ញានៃការប្រឹងប្រែងជាក់ស្តែងមួយរបស់ឧត្តមសេនីយ៍មីយ៉ាន់រឹតត្បិតពីផលប៉ះពាល់ទណ្ឌកម្មអន្តរជាតិ បន្ទាប់ពីពួកគេបានចាប់ខ្លួនមន្ត្រីជាប់ឆ្នោតរាប់បញ្ចូលទាំងមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី ដែលបានឈ្នះឆ្នោតកាលពីខែវិច្ឆិកា។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយពីហៅទូរសព្ទចួលជាច្រើនលើកដើម្បីស្វែងរកការបញ្ជាក់។ ជាមួយគ្នា សារព័ត៌មាន Reuters ក៏មិនអាចទាក់ទងទៅមន្ត្រីនៅធនាគារកណ្តាលបានដែរ។
សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានចេញទណ្ឌកម្មថ្មីៗជាច្រើន បន្ទាប់ពីរដ្ឋប្រហារកើតឡើង និងកម្លាំងយោធាបានបង្ក្រាបក្រុមបាតុករបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបន្ថែមវិធានការណ៍ថ្មីទៀត ដោយបន្ថែមលើក្រសួងការពារជាតិ និងក្រសួងកិច្ចផ្ទះរបស់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងក្រុមហ៊ុនយោធាកំពូលជាច្រើនចូលក្នុងបញ្ជីខ្មៅ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ខណៈពេលប្រកាសបទបញ្ជាប្រតិបត្តិដែលត្រួសត្រាយផ្លូវសម្រាប់ការទណ្ឌកម្មលើក្រុមឧត្តមសេនីយ៍ និងពាណិជ្ជកម្មរបស់ពួកគេ លោកប្រធានាធិបតី ចូ បៃដិនបាននិយាយថា សហរដ្ឋអាមេរិកបានកំពុងចាត់វិធានការដើម្បីរារាំងឧត្តមសេនីយ៍ពីការចូលទៅប្រើប្រាស់មូលនិធិ១ពាន់លានដុល្លាររបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
មន្ត្រីរដ្ឋាភិបាលអាមេរិកមិនបានពន្យល់លំអិតពីរបាយការណ៍នៅពេលនោះទេ ប៉ុន្តែបទបញ្ជាប្រតិបត្តិការមួយបានចេញនៅថ្ងៃបន្ទាប់ ដាក់ឈ្មោះធនាគារកណ្តាលមីយ៉ាន់ម៉ា ជាផ្នែកនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា។ បទបញ្ជានេះអនុញ្ញាតឲ្យរឹបអូសទ្រព្យសសម្បត្តិរដ្ឋាភិបាលមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ។
ប្រភពពីរបានប្រាប់ Reuters ថា បទបញ្ជាប្រតិបត្តិត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យរដ្ឋបាលក្រុងញ៉ូវយ៉កនូវសិទ្ធិស្របច្បាប់ដើម្បីកាន់កាប់ប្រាក់បំរ៉ុងរបស់មីយ៉ាន់ម៉ា១ពាន់លានដុល្លារ។
ប្រាក់បំរ៉ុងមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយផ្នែកមួយនៃធនាគារកណ្តាលញ៉ូវយ៉កដែលត្រូវបានគេស្គាល់ជា ធនាគារកណ្តាល និងសេវាកម្មគណនីអន្តរជាតិ(CBIAS) ដែលធនាគារកណ្តាលជាច្រើនរក្សាទុកប្រាក់បំរ៉ុងជាដុល្លារសម្រាប់គោលបំណងដូចជាទូទាត់ប្រតិបត្តិការជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ South China Morning Post
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក