Connect with us

ព័ត៌មានអន្ដរជាតិ

WHO សុំកុំឲ្យស្លន់ស្លោ ព្រោះជំងឺ Mpox មិនមែនកូវីដថ្មីទេ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC, លោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវកុំឲ្យស្លន់ស្លោ ព្រោះជំងឺ Mpox ឬគេស្គាល់ពីមុនថា Monkeypox (អុតស្វា) គឺមិនបង្កការគំរាមកំហែងដល់សុខភាពសាធារណៈដូចជំងឺកូវីដ-១៩​ និងនាំទៅដល់ការរឹតត្បិតឡើយ។

លោក Hans Kluge​ (រូបថត៖ Youtube)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែនេះ WHO ប្រកាសថា Mpox ជាភាពអាសន្នផ្នែកសុខភាពសកលគួរជាក្តីបារម្ភ ដែលដូចទៅនឹងការប្រកាសលើជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០អ៊ីចឹងដែរ។

ត្បិតតែវីរុស Mpox ជំនាន់ដើមប្រភេទស្រាលដែលគេហៅថា Clade 2 បានរីករាលដាលនៅជុំវិញពិភពលោកក្នុងឆ្នាំ២០២២រួចទៅហើយក៏ពិតមែន ប៉ុន្តែជំនាន់ថ្មីឈ្មោះ Clade 1b មានភាពកាចសាហាវជាងមុន ដោយបានសម្លាប់មនុស្សរាប់រយនាក់នៅអាហ្វ្រិកកណ្តាល ហើយត្រូវគេរកឃើញកាលពីសប្តាហ៍មុននៅក្នុងប្រទេសស៊ុយអែត រួចទៅហើយ។

ក្នុងសន្និសីទ WHO កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤ លោក Kluge និយាយថា បើមានការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ ទៅដល់បណ្តាប្រទេសរងផលប៉ះពាល់នៅទ្វីបអាហ្រ្វិក ហើយលើកទឹកចិត្តឲ្យមានការសង្កេតដិតដល់លើអ្នកជំងឺ Mpox, ច្បាស់ណាស់ ការរីករាលដាលនេះ គឺអាចគ្រប់គ្រងបាន។

(រូបថត៖ Getty)

លោក Kluge លើកឡើងថា «តើយើងនឹងរឹតត្បិតនៅអឺរ៉ុបឬ ហើយថាតើវាជាកូវីដថ្មីមែនទេ? ចម្លើយគឺថា ទេ! ២ឆ្នាំមុន យើងបានគ្រប់គ្រងជំងឺ Mpox នៅអឺរ៉ុបរួចទៅហើយ ដោយសារការចូលរួមដោយផ្ទាល់ជាមួយសហគមន៍បុរសស្រឡាញ់ភេទដូចគ្នា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ»។

សូមបញ្ជាក់ថា ភាគច្រើននៃករណី Clade 2 គឺកើតឡើងក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា ជាពិសេសចំពោះអ្នកដែលមានដៃគូផ្លូវភេទច្រើន ចំណែក Clade 1b ​អាចឆ្លង​រាល​ដាលងាយជាងមុន ​តាម​រយៈ​ទំនាក់​ទំនង​ជិត​ស្និទ្ធ ទោះមិនរួម​ភេទក៏ដោយ។

រោគសញ្ញាដំបូងរបស់ជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ គ្រុនញាក់ និងគ្មានកម្លាំងក្នុងខ្លួន ហើយកើតដំបៅស្បែក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមានឲ្យប្រយ័ត្ន ក្រោយរកឃើញជំងឺ Mpox ឆ្លងក្នុងសហគមន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម