Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តី​ អេ​ស្ប៉ា​ញ ចាស់ជាងគេលើលោក ទទួលមរណភាពក្នុងអាយុ ១១៧ ឆ្នាំ

បានផុស

នៅ

Maria Branyas ដែលជាមនុស្សចាស់ជាងគេលើពិភពលោក បានទទួលមរណភាពនៅក្នុងផ្ទះគិលានុប្បដ្ឋាយិកាជនជាតិអេស្ប៉ាញនៅអាយុ ១១៧ឆ្នាំ។ លោកយាយបានឆ្លងកាត់សង្គ្រាមលោកលើកទី២ និងព្រឹត្តិការណ៍ជាច្រើនដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។

អ្នកនាំពាក្យរបស់មណ្ឌលថែទាំ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់គាត់បាននិយាយកាលពីថ្ងៃអង្គារថាលោកយាយ Branyas បានទទួលមរណភាពក្នុងដំណេករបស់គាត់ដូចសព្វមួយដង។​ ជាមួយគ្នានោះថែមទៀត តាមការប្រកាសពីកូនស្រីបង្កើតនៅលើគណនីផ្ទាល់របស់លោកយាយ​បានបញ្ចាក់ថា ​Maria Branyas បានចាកចេញពីពួកយើង។ គាត់​បាន​ស្លាប់​តាម​ការ​ចង់​បាន៖ ក្នុង​ដំណេក​របស់​គាត់ដោយ​សន្តិវិធី និង​គ្មាន​ការ​ឈឺ​ចាប់។

យ៉ាងណាក៏ដោយ មុនពេលទទួលមរណភាពលោកយាយ ​​Branyas ធ្លាប់​បាន​បង្ហោះលើគណនីផ្ទាល់ខ្លួនគាត់ថា «​ខ្ញុំ​មាន​អារម្មណ៍​ទន់​ខ្សោយ។ ពេលវេលាមកដល់ហើយ! កុំ​យំ ខ្ញុំ​មិន​ចូល​ចិត្ត​ស្រក់​ទឹក​ភ្នែក អ្នក​ស្គាល់​ខ្ញុំ ទោះ​ទៅ​ណា​ក៏​ដោយ ខ្ញុំ​នឹង​សប្បាយ​ចិត្ត»។

កើតនៅសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី ០៤ ខែមីនាឆ្នាំ ១០០៧ លោកយាយ Branyas បានផ្លាស់ទៅជាមួយគ្រួសាររបស់គាត់ទៅកាន់តំបន់ Catalonia របស់អេស្ប៉ាញ នៅពេលគាត់មានអាយុ ៧ ឆ្នាំ។​ គាត់បានចំណាយពេលពេញមួយជីវិតនៅទីនោះ ដោយរស់នៅឆ្លងកាត់ការរាតត្បាតនៃជំងឺគ្រុនផ្តាសាយអេស្ប៉ាញឆ្នាំ ១៩១៨ សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមរបស់ប្រទេសពីឆ្នាំ ១៩៣៦-១៩៣៩ ទាំងសង្រ្គាមពិភពលោក និងជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះផងដែរ។

Branyas បានសន្មតថាជីវិតដ៏វែងរបស់គាត់គឺ សណ្តាប់ធ្នាប់ ភាពស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ ទំនាក់ទំនងជាមួយធម្មជាតិ ស្ថេរភាពអារម្មណ៍ គ្មានការព្រួយបារម្មណ៍ គ្មានការសោកស្ដាយ ភាពវិជ្ជមានច្រើន និងការនៅឆ្ងាយពីមនុស្សដែលមានជាតិពុល (ប្រភេទមនុស្សតុកសិក)។

ក្រោយមក នៅពេលដែលគាត់មានអាយុ ១១៧ ឆ្នាំ Guinness បានកំណត់អត្តសញ្ញាណ Branyas ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេទី១២ ក្នុងខែមករា ឆ្នាំ ២០២៣​ បន្ទាប់ពីមរណភាពរបស់ដូនជីជនជាតិបារាំង Lucile Randon ក្នុងអាយុ ១១៨ ឆ្នាំ និងស្ត្បារាំងម្នាក់ទៀតឈ្មោះ Jeanne Calment ដែលរស់នៅដល់អាយុ ១២២ឆ្នាំ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម