Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម​១​ខែ លោកស្រី ហារីស រក​លុយ​ចូល​បក្ស​បាន ៥០០​លាន​ដុល្លារ

បានផុស

នៅ

ចាប់តាំងពី​ក្លាយ​ជាបេក្ខភាព​ប្រធានាធិបតីមក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) រៃអង្គាសប្រាក់​ចូល​​គណបក្ស​ប្រជាធិបតេយ្យ​​បានប្រហែល ៥០០​លានដុល្លារ។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters នៅ​ថ្ងៃ​ទី​២១​ខែ​សីហា។

លោកស្រី កាម៉ាឡា ហារីស អនុ​ប្រធានាធិបតី​អាមេរិក (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហារីស បាន​ក្លាយ​ជា​បេក្ខភាព​ប្រធានាធិបតី​​របស់​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កក្កដា ហើយ​ការ​ប្រមូល​ប្រាក់​ចូល​បក្ស​របស់​លោក​ស្រី​បាន​បំបែក​កំណត់​ត្រា​មិន​ធ្លាប់​មាន​នា​ពេល​​កន្លង​មក។ វា​ជា​ការ​ឆ្លុះបញ្ចាំងពី​​សម្លេង​គាំទ្រ​ដ៏​ច្រើន​សន្ធឹក​​សម្រាប់​​លោកស្រី​​ដើម្បី​​ប្រកួត​ប្រជែង​ជាមួយ​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​បេក្ខភាព​មក​ពី​បក្ស​សាធារណរដ្ឋ ​​​ក្នុងការបោះឆ្នោត​នា​ថ្ងៃទី​៥​ខែវិច្ឆិកា​ខាង​មុខ។

សាច់​ប្រាក់​ដែល​ប្រមែប្រមូល​បាន មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គណបក្ស​នយោបាយ​នៅ​អាមេរិក ដែល​នឹង​ត្រូវ​យក​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការ​ផ្សព្វផ្សាយ​នានា​​ក្នុង​​គោល​បំណង​បញ្ចុះ​បញ្ចូល​អ្នក​បោះឆ្នោត​ឲ្យ​​ងាក​មក​គាំទ្រ​គណបក្ស​​របស់​ខ្លួន។

​ត្រឹម​​១​សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ លោកស្រី ហារីស រៃអង្គាសប្រាក់បានចំនួន ២០០​លានដុល្លារ ដែល​ជា​ហេតុ​នាំ​ឲ្យ​លោកស្រី​ទទួល​បាន​ការ​គាំទ្រយ៉ាង​ឆាប់​រហ័ស​ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្ស បន្ទាប់​ពី​លោក ចូ បៃដិន (Joe Biden) ​បោះបង់​​ឱកាស​ប្រជែង​​តំណែង​ប្រធានាធិបតី​សម្រាប់​អាណត្តិទី​២​របស់​លោក ក្រោយ​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ជជែក​ដេញ​ដោល​ជាមួយ​លោក ត្រាំ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ បើ​បូក​សរុប​ការ​រៃអង្គាស​​ប្រាក់​​ទាំង​លោក​ស្រី ហារីស និង​លោក បៃដិន គណបក្ស​ប្រជាធិបតេយ្យ​​ទទួល​បាន​ថវិកា​ចូលរួម​​ពី​អ្នក​គាំទ្រ​ច្រើន​ជាង​១​ពាន់​លាន​ដុល្លារ។

កាល​ពី​ឆ្នាំ​២០២០ យុទ្ធនាការ​របស់​គណបក្ស​​ប្រជាធិបតេយ្យ​ដែល​កាល​ណោះ​មាន​​ ​លោក បៃដិន ជា​បេក្ខភាព​ប្រធានាធិបតី រៃអង្គាស​បាន​ប្រាក់​​សរុប​ចំនួន ១,០៤​ពាន់​លាន​ដុល្លារ ហើយ​បើ​បូក​បញ្ចូល​ពី​ប្រភព​ខាង​ក្រៅ​ផ្សេងៗ រក​បាន ១,៦២​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​​​ទិន្នន័យ​​ពី OpenSecrets ដែល​ជា​អង្គការ​តាមដាន​ពី​លំហូរ​សាច់​ប្រាក់​នៅ​ក្នុង​នយោបាយ​អាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម