ព័ត៌មានអន្ដរជាតិ
ប្រេសិតថ្មីរបស់មីយ៉ាន់ម៉ាប្រចាំ UN លាលែងវិញក្រោយកាន់តំណែងមិនបានប៉ុន្មាន
អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឯកអគ្គរដ្ឋទូតថ្មីរបស់មីយ៉ាន់ម៉ាប្រចាំនៅ UN បានលាលែងពីតំណែងដោយនិយាយថា អ្នកកាន់តំណែងមុនរបស់គាត់ដែលត្រូវបានបណ្តេញដោយរដ្ឋាភិបាលយោធានៅតែបន្តធ្វើជាតំណាងប្រទេស ។

យោធាដែលបានបណ្តេញមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា និងដណ្តើមអំណាចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃទី ១ ខែកុម្ភៈបានបណ្តេញលោក Kyaw Moe Tun នៅថ្ងៃសៅរ៍មួយថ្ងៃបន្ទាប់ពីលោក បានទទូចដល់សហគមន៍អន្តរជាតិឲ្យប្រើមធ្យោបាយណាដែលចាំបាច់ដើម្បីចាត់វិធានការប្រឆាំងនឹងយោធាដើម្បីជួយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយលោកឧត្តមសេនីយ៍បានតែងតាំងអនុប្រធានរបស់គាត់គឺលោក Tin Maung Naing ជំនួសគាត់ ។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថាបេសកកម្មរបស់មីយ៉ាន់ម៉ាបានផ្ញើសារទាក់ទងទៅស្ថាប័ននេះថា លោក Tin Maung Naing បានដាក់លិខិតលាលែងពីតំណែងរបស់លោកដោយរំលឹកថា លោក Kyaw Moe Tun នៅតែជាតំណាងអចិន្រ្តៃយ៍របស់មីយ៉ាន់ម៉ាចំពោះអង្គការសហប្រជាជាតិ ។

ការលាលែងនេះបានកើតឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នាដែលបានឃើញលោក Kyaw Moe Tun បានសរសេរលិខិតទៅប្រធានមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដោយទទូចថា រដ្ឋប្រហារនេះគឺខុសច្បាប់ហើយដូច្នេះយោធាគ្មានសិទ្ធិក្នុងការដកគាត់ចេញទេ ។
លោកបានបន្ថែមថា “ដូច្នេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកថាខ្ញុំនៅតែជាតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ” ។

កាលពីថ្ងៃអង្គារក្រសួងការបរទេសមីយ៉ាន់ម៉ាបានផ្ញើលិខិតសំគាល់ទៅអង្គការសហប្រជាជាតិដោយអះអាងថា លោក Kyaw Moe Tun ត្រូវបានដកចេញ ។
នៅថ្ងៃនោះលោក Dujarric បាននិយាយថា UN កំពុងពិនិត្យមើលលិខិតពីរផ្ទុយគ្នា ខណៈដែលស្ថាប័ននេះបានសង្កត់ធ្ងន់លើស្ថានភាពមិនធម្មតានេះ ហើយបាននិយាយថា គណៈកម្មាធិការទទួលស្គាល់ និងពិធីសាររបស់អង្គការសហប្រជាជាតិនឹងពិនិត្យមើលបញ្ហានេះ ហើយទីបំផុតពួកគេអាចបញ្ជូនវាទៅមហាសន្និបាតដើម្បីបោះឆ្នោត ។

ការសម្រេចចិត្តនេះគឺនៅឆ្ងាយណាស់ ពីព្រោះវាមានន័យថាថាតើត្រូវទទួលស្គាល់អ្នកណាដែលកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ចាប់តាំងពីថ្ងៃអង្គារមកលោក Kyaw Moe Tun បានជួបប្រជុំជាមួយសមភាគីរបស់លោកមកពីសហភាពអ៊ឺរ៉ុប និងតំណាងសហរដ្ឋអាមេរិកដែលបានធ្វើការគាំទ្រពួកគេ ។
ទន្ទឹមនោះនៅថ្ងៃសុក្រនេះក្រុមអ្នកតវ៉ាបានបន្តធ្វើបាតុកម្មបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីប្រឆាំងនឹងការបណ្តេញរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី ១ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ UN ជំរុញឲ្យមានការដាក់ទណ្ឌកម្មអាវុធជាសកលលើប្រទេសមីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក