Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៣ រ៉ិចទ័រ វាយប្រហារប៉ាគីស្ថាននិងតំបន់កាស្មៀរឥណ្ឌា​

បានផុស

នៅ

រញ្ជួយដីកម្រិត ៥,៣ រ៉ិចទ័របានអង្រួនផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន និងតំបន់ភ្នំហិម៉ាឡៃនៃតំបន់កាស្មៀរកាលពីព្រឹកថ្ងៃអង្គារ ដោយបានធ្វើឱ្យអ្នកស្រុកមានការភ័យស្លន់ស្លោ​ ខណៈមិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការ​ខូច​ខាតនៅឡើយទេ។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅភាគនិរតីនៃតំបន់កាស្មៀរ ដែលជាតំបន់មានជនជាតិមូស្លីមដ៏ច្រើនលើសលប់ ពាក់កណ្ដាលរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែល​ប្រទេស​ទាំងពីរបានទាមទារកាន់កាប់វាទាំងស្រុង។

យោងតាមមជ្ឈមណ្ឌលជាតិតាមដានការរញ្ជួយដីនៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ជម្រៅនៃការរញ្ជួយនេះគឺ២០គីឡូម៉ែត្រ។ ការញ័របានជះឥទ្ធិពលនៅលើទូទាំងប្រទេសប៉ាគីស្ថាន រួមទាំងទីក្រុងអ៊ីស្លាម៉ាបាដ តំបន់មួយចំនួននៅភាគខាងកើតនៃខេត្ត Punjab រួមទាំងភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែនអាហ្វហ្គានីស្ថាន។ ទោះយ៉ាងណាព័ត៌មានលម្អិតអំពីការស្លាប់ រងរបួស និងការខូចខាតនៅក្នុងគ្រោះរញ្ជួយដីនេះមិនទាន់ត្រូវរាយការណ៍នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៥ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រក្នុងបានសម្លាប់មនុស្សរាប់ពាន់នាក់នៅប៉ាគីស្ថាន និងតំបន់កាស្មៀរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម