ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ទម្លាក់ដ្រូន១០គ្រឿងរបស់អ៊ុយក្រែន ដែលបម្រុងវាយប្រហាររដ្ឋធានីមូស្គូ
អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានអះអាងថា កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនវាយប្រហាររបស់អ៊ុយក្រែនចំនួន ១០គ្រឿង កាលពីយប់កាលពីថ្ងៃទី២១ខែសីហា នៅជិតរដ្ឋធានីមូស្គូ ដែលនេះគឺជា «ការប៉ុនប៉ងដ៏ធំបំផុតមួយ ដើម្បីវាយប្រហារមូស្គូ ដោយយន្តហោះគ្មានមនុស្សបើក គិតមកទល់នឹងបច្ចុប្បន្ន»។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ដ្រូនអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅតំបន់ Moscow Oblast ខណៈដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី។
ពាក់ព័ន្ធនឹងការវាយប្រហារលើកនេះ យោធាអ៊ុយក្រែននៅមិនទាន់ធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់នៅឡើយទេ។ មួយវិញទៀត ក៏មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬមនុស្សរងរបួសនៅក្នុងការវាយប្រហារនោះដែរ។
កងកម្លាំងអ៊ុយក្រែន តែងធ្វើការវាយប្រហារដោយដ្រូនជាប្រចាំនៅលើទឹកដីរុស្ស៊ី ដោយផ្តោតលើមូលដ្ឋានយោធា រោងចក្រចម្រាញ់ប្រេង និងកន្លែងឧស្សាហកម្ម។ កន្លងមក អ៊ុយក្រែន ក៏ធ្លាប់បានកំណត់គោលដៅនៅក្រុងមូស្គូជាមួយនឹងការវាយប្រហារដោយដ្រូនផងដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងកៀវមិនសូវជាចេញមុខទទួលខុសត្រូវជាផ្លូវការចំពោះការវាយប្រហារនៅលើដីរុស្ស៊ីនោះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា