ព័ត៌មានអន្ដរជាតិ
រុស្ស៊ីឲ្យពពែជាង៤០០ក្បាលទៅលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង
រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ខ្លួនបានបញ្ជូនសត្វពពែចំនួន ៤៤៧ក្បាលទៅកាន់ទីក្រុង Rason នៃប្រទេសកូរ៉េខាងជើង កាលពីសប្ដាហ៍មុន ដែលនេះគឺជាកាដូជូនលោក គីម ជុងអ៊ុន ក្រោយជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរ។
ពពែទាំងនោះ មានប្រភពចេញពីតំបន់ Leningrad នៃប្រទេសរុស្ស៊ី ហើយពួកវានឹងជួយបង្កើតជាផលិតផលទឹកដោះគោសម្រាប់កុមារកូរ៉េខាងជើង ដើម្បីសម្រាលវិបត្តិខ្វះខាតស្បៀងអាហារ ក្រោយពីប្រទេសនេះបានជួបប្រទះស្ថានភាពអាក្រក់ខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស ប្រជាជនចំនួន១០,៧លាននាក់ក្នុងចំណោមប្រជាជនសរុប ២៥,៩លាននាក់នៅក្នុងប្រទេសកូរ៉េខាងជើង មានកង្វះខាតអាហារូបត្ថម្ភ ហើយ១៨%នៃកុមារបានចុះខ្សោយការលូតលាស់ និងការអភិវឌ្ឍ ដោយសារកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ។
រុស្ស៊ីបានបង្ហាញការខ្វល់ខ្វាយជាមួយកូរ៉េខាងជើងជាខ្លាំង ចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។ កូរ៉េខាងជើង បានប្រកាសគាំទ្រដោយបើកចំហចំពោះការវាយប្រហារនេះ ហើយត្រូវអន្តរជាតិចោទប្រកាន់ពីការលួចផ្គត់ផ្គង់អាវុធជួយដល់កងកម្លាំងរុស្ស៊ីនៅលើសមរភូមិ តែសម្ព័ន្ធមិត្តទាំងពីរបានបដិសេធទទួលស្គាល់ការចោទប្រកាន់ទាំងនោះទេ។
កាលពីខែមិថុនា រុស្ស៊ី និងកូរ៉េខាងជើង បានចុះកិច្ចព្រមព្រៀងមួយ ដែលស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍សង្គ្រាមជាមួយប្រទេសណាមួយ៕
ដោយ៖ ឈាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់